• 2019-07-11 02:37:13
  • ព័ត៌មាន

'Agent Smith' មេរោគ​ថ្មី​លើ Android ​មិន​លួច​ទិន្នន័យ​អ្នក​ប្រើ តែ​សម្លឹង​ឃើញ​លុយ​ជា​ធំ

  • 2019-07-11 02:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​ភ្នាក់ងារ Check Point ​បាន​រក​ឃើញ​ Malware ថ្មី​មួយ​លើ​ប្រព័ន្ធ Android ​ឲ្យ​ឈ្មោះ​ថា "Agent Smith" ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ឧបករណ៍​ប្រមាណ ២៥ លាន​គ្រឿង​ទូទាំង​សកលលោក។

មិន​សម្លឹង​ដល់​ការ​លួច​ទិន្នន័យ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់ ផ្ទុយ​ទៅ​វិញ​មេរោគ​នេះ​ធ្វើ​ការ Hack ចូល​ទៅ​ក្នុង App នៅ​លើ​ឧបករណ៍ ​ដើម្បី​បង្កើន​ការ​បង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើស​ពី​ធម្មតា ជា​គោលដៅ​អាច​បង្កើន​ចំណូល​ជា​ច្រើន​ដល់​ជន​ខិលខូច​ទាំង​នោះ

ជាង​នេះ Check Point ​បាន​សង្កត់​ធ្ងន់​ថា​កម្មវិធី​ធំៗ​ដូច​ជា WhatsApp, Opera Mini ឬ Flipkart ជា​គោលដៅ​ចម្បង​ដែល​ស្ថិត​ក្រោម​ការ​វាយប្រហារ ហើយ​ Hacker ​បាន​ប្រើប្រាស់​មធ្យោបាយ​បញ្ចូល​កូដ​ដើម្បី​រារាំង​មិន​ឲ្យ App ទាំង​នោះ​អាច​ធ្វើ​បច្ចុប្បន្នភាព​បន្ត​ទៀត​បាន។

នៅ​ឥណ្ឌាបាន​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​មាន​ស្មាតហ្វូន​ប្រមាណ ១៥ លាន​គ្រឿង​ ខណៈ​នៅ​អាមេរិក​ Agent Smith ​បាន​ជ្រៀត​ចូល​ទៅ​កាន់​ឧបករណ៍​ប្រមាណ ៣០០ ០០០ គ្រឿង។ កន្លង​ទៅ​មេរោគ​នេះ​ក៏​បាន​ជ្រៀត​ខ្លួន​ចូល​ទៅ​ App ចំនួន ១១ នៅ​លើ Google Play Store ​ប៉ុន្តែ​ត្រូវ​បាន​សាប​ទៅ​វិញ ក្រោយ​ពី​ក្រុមហ៊ុន​យក្ស​អាមេរិក​ត្រួតពិនិត្យ​រក​ឃើញ។

ដើមចម​នៃ​បញ្ហា​នេះ សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ឥណ្ឌា​មួយ​ភាគ​ធំ​រមែង​ទាញ​យក App ​តាម​រយៈ​ Store ​ខុស​ពី Google Play ដោយ​ឲ្យ​ឈ្មោះ​ថា 9Apps ​ហើយ​បន្ទាប់​ពី​ម្ចាស់​ឧបករណ៍​បាន​ធ្វើ​ការ​ទាញ​យក App ណាមួយ​ចេញ​ពី​កម្មវិធី​ខាង​លើ ​Malware ក៏​បាន​បន្លំ​ឲ្យ​អ្នក​ប្រើ​បន្ត​ទាញ​យក App មួយ​ផ្សេង​ទៀត​ប្រើប្រាស់​ឈ្មោះ "Google Updater" ដែល​នេះ​ជា​ឱកាស​នៃ​ដំណាក់កាល​បញ្ចូល​កូដ​ឆ្លង​មេរោគ​ចូល​ទៅ​ក្នុង​ម៉ាស៊ិន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់