• 2019-07-10 02:48:26
  • ព័ត៌មាន

លោក ដូណាល់ ត្រាំ មិនអាចប្លុកអ្នករិះគន់លើ Twitter បានឡើយ

  • 2019-07-10 02:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ដូណាល់ ត្រាំ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ល្មើស​វិសោធនកម្ម​ដំបូង​ ដោយ​បាន​ប្លុក​អ្នក​រិះគន់​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​ Twitter។ នេះ​ជា​ការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​នា​ថ្ងៃ​នេះ ដែល​បាន​​ច្រាន​ចោល​​សំណើ​របស់​សេតវិមាន​​ក្នុង​ការ​បដិសេធ​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប។

​អ្នក​ប្រើ​ប្រាស់​ Twitter មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្លុក​ដោយ​គណនី @realDonaldTrump តំណាង​​ដោយ​ Knight First Amendment Institute បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ឆ្នាំ ២០១៧ ដែល​​អះអាង​ថា​​សិទ្ធ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​មន្ត្រី​នៅ​ទី​សាធារណៈ​របស់​ពួក​គេ ត្រូវ​បាន​រំលោភ​បំពាន។

​ការ​ទាស់ទែង​នេះ បាន​ធ្វើ​ឲ្យ​គេ​គិត​ថា​តើ​គណនី​របស់​លោក​ ត្រាំ ដែល​ប្រើ​ប្រាស់​មុន​ពេល​ក្លាយ​ជា​ប្រធានាធិបតី​គឺ​ជា​គណនី​ផ្ទាល់​ខ្លួន ឬ​ជា​គណនី​​​មន្ត្រី​ផ្លូវ​ការ។ ​​​តុលាការ​ជាន់​ទាប​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​មុន​ថា​ លោក ត្រាំ បាន​ប្រើ​ប្រាស់​គណនី​មន្ត្រី​ផ្លូវ​ការ ​ហើយ​ការ​ប្លុក​អ្នក​ប្រើ​ប្រាស់​គឺ​ជា​ការ​រឹត​ត្បិត​របស់​រដ្ឋាភិបាល​ចំពោះ​ការ​បញ្ចេញ​មតិ។

​​​​​សេតវិមាន​បាន​ប្ដឹង​ឧទ្ធរណ៍ ប៉ុន្តែ​តុលាការ​ឧទ្ធរណ៍​​បាន​រក​ឃើញ​ថា​​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​គឺ​ជា​រឿង​ត្រឹម​ត្រូវ។ តុលាការ​ឧទ្ធរណ៍​បាន​​លើក​ឡើង​ថា​គណនី​បណ្ដាញ​សង្គម​​​ដែល​ប្រើ​ប្រាស់​សម្រាប់​កិច្ចការ​ជាតិ គួរ​តែ​បើក​ចំហ​លើ​ការ​សន្ទនា​គ្នា៕​​​​​

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់