• 2019-07-10 01:41:14
  • ព័ត៌មាន

មិនមែន​ពីរ​ឬ​បី តែ​ឆ្នាំ​ ២០២០​ Apple នឹង​ប្រកាស​ iPhone ដល់ ៤ ម៉ូឌែល

  • 2019-07-10 01:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ពី JP Morgan ដែល​ចុះ​ផ្សាយ​ដោយ CNBC ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក Apple ​នឹង​មាន​ប្រកាស​បង្ហាញ​នូវ​ iPhone ចំនួន ៤ ម៉ូឌែល​សម្រាប់​ឆ្នាំ ក្រោយ ២០២០។ អ្នក​វិភាគ​លោក Samik Chatterjee បាន​សរសេរ​ថា៖ "ការ​មើល​ឃើញ​របស់​យើង​សម្រាប់​ឆ្នាំ ២០២០ នឹង​មាន iPhone ៤ ម៉ូឌែល បូក​ផ្សំ​ការ​អភិវឌ្ឍ​នូវ​លក្ខណៈ​សម្បត្តិ​ជា​ច្រើន"។

ក្នុង​នោះ iPhone បី​ម៉ូឌែល​នា​ខែ​កញ្ញា ឆ្នាំ ២០២០ នឹង​ប្រើប្រាស់​ប្រភេទ​អេក្រង់ ៥,៤/៦,១/៦,៧ អ៊ីញ ដោយ​សុទ្ធ​ប្រើប្រាស់​អេក្រង់ OLED និង​ដំណើរការ​ប្រព័ន្ធ 5G។ ដោយ​ឡែក​យ៉ាង​តិច​ពីរ​ក្នុង​ចំណោម​បី​ម៉ូឌែល​នេះ​នឹង​បំពាក់​នូវ​ប្រព័ន្ធ 3D Sensing អភិវឌ្ឍ​បន្ថែម​លើ​ដំណើរការ AR/VR មិន​ថា​តែ​លើ​កម្មវិធី​ឬ​ហ្គេម។

ចំណែក​ឯ​ម៉ូឌែល​ទី​បួន ប្រភព​សង្កត់​ធ្ងន់​ថា​គឺ​ជា​ iPhone មាន​តម្លៃ​ធូរ​ថ្លៃ ដោយ​មាន​ទំហំ​ប៉ុន ihone 8 ប៉ុន្តែ​មិន​មាន​បំពាក់​នូវ modem 5G និង​អេក្រង់ OLED នោះ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់