- 2019-07-09 09:10:00
- ព័ត៌មាន
វីដេអូប្រៀបធៀបលេងហ្គេមពេលប្រើប្រព័ន្ធ 4G និង 5G ដែលដាក់សាកល្បងលើកដំបូង
- 2019-07-09 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូប្រៀបធៀបលេងហ្គេមពេលប្រើប្រព័ន្ធ 4G និង 5G ដែលដាក់សាកល្បងលើកដំបូង
ចន្លោះមិនឃើញ
នៅក្នុងកម្មវិធីដាក់បង្ហាញការសាកល្បងដោយផ្ទាល់ពីប្រព័ន្ធបច្ចេកវិទ្យា 5G ជាលើកដំបូងនៅកម្ពុជា ដោយមានកិច្ចសហការរវាង Smart និង Huawei ក្រោយពេលកម្ពុជាបានចុះហត្ថលេខាសហការជាមួយប្រព័ន្ធបច្ចេកវិទ្យា 5G កាលពីឆ្នាំមុន។
ក្នុងជាលក្ខណៈសាកល្បងដោយផ្ទាល់នូវប្រព័ន្ធបច្ចេកវិទ្យា 5G នេះដែលមានឈ្មោះថា «ជំរុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់ និងការរស់នៅបែបឌីជីថល»។
នៅក្នុងកម្មវិធីនេះលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart ក៏បានធ្វើការតេស្តពីល្បឿនដោនលោតហ្គេម លើសពីនេះក៏មានការសាកល្បងលេងហ្គេងដោយធ្វើការប្រៀបធៀបល្បឿនពីប្រព័ន្ធ 4G និង 5G នេះដែរ បូករួមជាមួយការផ្សាយផ្ទាល់វិដេអូ 360 ដឺក្រេ និងវីដេអូកម្រិត 4K នៅក្នុងកម្មវិធី។
ចង់ដឹងច្បាស់ទស្សនាវីដេអូតេស្តលេងហ្គេមខាងក្រោម៖
បើទោះជាប្រព័ន្ធ 5G នូវមានចំណុចខ្វះខាតមួយ គឺត្រូវការទូរសព្ទដែលអាចប្រើវាបានតែ លោកThomas Hundt បាននិយាយថា ប្រព័ន្ធ 5G គ្រោងនិងដំណើរការនៅឆាប់ខាងមុន ក្រោយពីការសាកល្បងនេះត្រូវបានបញ្ចប់ ដោយដំណើរការនៅតំបន់ទីប្រជុំជនហើយពង្រីក 4G ទៅទីជនបទ៕