• 2019-07-09 04:29:22
  • ចំណេះដឹង

ឡាន​ធម្មតា​មួយ​ផលិត​ចំណាយ​តែប៉ុន្មាន​ម៉ោង​​ទេ ប៉ុន្តែ Rolls-Royce ​វិញ​រាប់​ខែ

  • 2019-07-09 04:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ដើម្បី​ផលិត​រថយន្ត​​បាន​មួយ​គ្រឿង​ដូច​ជា​រថយន្ត​ម៉ាក Toyota ជា​ដើម​គឺ​ត្រូវ​ប្រើ​ពេល​​ប្រមាណ​ ១៣ ម៉ោង​ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​រថយន្ត​ Rolls-Royce វិញ​ទម្រាំ​ផលិត​បាន​មួយ​គ្រឿងៗ​ប្រើ​ពេល​រាប់​ខែ​ឯណោះ។

ចម្លើយ​ដ៏​ខ្លី​សម្រាប់​សំនួរ​ថា​ហេតុអ្វី​បាន​ជា​ផលិត​​ Rolls-Royce ​ប្រើ​ពេល​យូរ​ដល់​រាប់​ខែ នេះ​ក៏​ព្រោះ​ថា​ស្ទើរ​តែ​កិច្ចការ​ទាំង​អស់​ធ្វើ​ឡើង​ដោយ​ដៃ​​មនុស្ស​សុទ្ធ​សាធ។ កិច្ចការ​មួយ​ដែល​គេ​ប្រើ​រ៉ូបូត​ជំនួស​ឲ្យ​ដៃ​មនុស្ស​នោះ​គឺ​ការ​លាប​ថ្នាំ​រថយន្ត ព្រោះ​រ៉ូបូត​អាច​លាប​ថ្នាំ​បាន​ស្មើ​សាច់​ជាង។

យ៉ាងណាក្ដី​ចំពោះ​កិច្ចការ​ភាគ​ច្រើន​ចាប់​ពី​​ការ​ដុសខាត់​ផ្នែក​ខាង​ក្រៅ​ដែល​លាប​ថ្នាំ​រួច, ការ​​​ដុស​ខាត់​ផ្នែក​ឈើ​ខាង​ក្នុង​រថយន្ត និង កិច្ច​ការ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​មនុស្ស​ពិតៗ។ ដើម្បី​មាន​ជំនាញ​ច្បាស់​លាស់​ខាង​ផ្នែក​ផលិត​នេះ​ ម្នាក់ៗ​ត្រូវ​ចំណាយ​​ពេល​​លើ​ការ​អនុវត្ត​ជា​មធ្យម​ ៣ ឆ្នាំ។

ចំពោះ​រយៈពេល​ដែល​​ចំណាយ​លើ​ការ​ផលិត​រថយន្ត​ Rolls-Royce ​មួយ​បាន​គឺ​មាន​ពេល​ខុស​គ្នា​ពី​មួយ​គ្រឿង​ទៅ​មួយ​គ្រឿង។ នេះ​ក៏​ព្រោះ​តែ​អតិថិជន​ដែល​កុម្ម៉ង់​ទិញ​​រថយន្ត​ Rolls-Royce មួយ​គ្រឿងៗ​អាច​​ជ្រើស​រើស​ការ​រចនា ឬ ចំណុច​ពិសេស​តាម​ចិត្ត​ចង់​បាន។​ ដូច​នេះ​បើ​រថយន្ត​កាន់​តែ​ពិសេស​ចំណាយ​ការ​ផលិត​កាន់​តែ​យូរ។

ជា​ទូទៅ​រថយន្ត​ Rolls-Royce ដែល​មាន​ចំណុច​ពិសេស​តិច​តួច​បំផុត​ប្រើ​ពេល​ផលិត​ប្រហែល​ ៣ ខែ​កន្លះ។ នៅ​ពេល​ដែល​បូក​បន្ថែម​​លើ​ការ​ដឹក​ជញ្ជូន​ដែល​ចំណាយ​ពេល​ពី ៧ – ១០ ថ្ងៃ, មួយ​សប្ដាហ៍​បន្ថែម​សម្រាប់​ការ​តេស្ត​គុណភាព​ពី​ខាង​ផ្នែក​លក់ រួម​ទាំង​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ថែម​ទៀត​លើ​ការ​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​ ពេល​សរុប​អាច​ឡើង​ដល់ ៤ ខែ។

ការ​ដែល​រថយន្ត​​ Rolls-Royce ​ផលិត​ឡើង​ដោយ​ស្នាដៃ​មនុស្ស​ពិតៗ មិន​ដូច​ក្រុមហ៊ុន​រថយន្ត​ដទៃ​ដែល​ផលិត​ដោយ​ប្រើ​រ៉ូបូត​នេះ​ហើយ ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​មាន​តម្លៃ​ថ្លៃ​កប់​ពពក៕​​​​​​​​​

ចុចអាន៖

ប្រភព៖ Rolls-Royce Motor Cars Raleigh ប្រែ​សម្រួល៖ សុខហេង

មតិយោបល់