• 2019-07-06 03:06:17
  • ព័ត៌មាន

ចត​ឡាន​ម្ដង​ ២ ប្រឡោះ​ម្នាក់​ឯង​ លទ្ធផល​បែប​នេះ​

  • 2019-07-06 03:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ abc ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជា​ទី​បំផុត​ ដោយ​បង្ហាញ​ពី​រថយន្ត​មួយ​គ្រឿង​ត្រូវ​​រុំ​ព័ទ្ធ​ដោយ​រទេះ​ទំនិញ។

សូមទស្សនាវីដេអូខាងក្រោម៖

ការ​រុំ​ព័ទ្ធ​នេះ​ដែរ​បាន​កើត​ឡើង​ដោយ​សារ​​ការ​ខឹង​សម្បារ​នឹង​រថយន្ត​ម៉ូដែល​ Nissan Juke ​ដែល​បាន​ចត​នៅ​លើ​ទីតាំង​ចត​រថយន្ត​ដល់​ទៅ​ពីរ​ប្រឡោះ​ម្នាក់​ឯង។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​​ហាង​លក់​ទំនិញ​ Walmart ​នា​ទីក្រុង​ Portland រដ្ឋ​ Maine សហរដ្ឋអាមេរិក។

នេះ​ជា​ការ​ដាស់​តឿន​មួយ​ដែរ​ទៅ​ដល់​អ្នក​ដែល​ចត​រថយន្ត​ដោយ​​មិន​​បាន​ពិចារណា​ច្បាស់​លាស់៕

ប្រភព៖ carscoops អត្ថបទ៖ សុខហេង

មតិយោបល់