• 2019-07-06 01:00:00
  • ព័ត៌មាន

ម្ចាស់ហាង​ទូរសព្ទ​មួយ​នៅ​ម្ដុំផ្សារ​ដេប៉ូ បង្ហើប​ពីការចំណាយមុនបើករបរ​លក់ទូរសព្ទ

  • 2019-07-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របរ​លក់ទូរសព្ទ​បាន​រីកស្គុសស្គាយតាំង​ពីទីក្រុង​ដល់ជនបទ។ នៅ​តាមផ្ទះ ទីប្រជុំជន មាន​ហាង​លក់​ទូរសព្ទ​​ទាំង​តូច​ទាំង​ធំបើក​លក់ដេញជើងគ្នា។ អ្នក​ប្រកប​របរ​អាជីវកម្ម​នេះ​មួយ​ចំនួន​​ មិន​មាន​ទីតាំង​ផ្ទាល់​ខ្លួន​ឡើយ ដោយ​ត្រូវ​ជួល​តូប ឬ​ផ្ទះគេដើម្បីបើករកស៊ី។

អាជីវករ​លក់​ទូរសព្ទ​ដៃ​​​មួយ​រូប​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ​ សុំមិន​បញ្ចេញឈ្មោះ​ប្រាប់ Sabay ថា ដោយ​​មិន​គិត​​បញ្ចូល​លើថ្លៃ​បុគ្គលិក ថ្លៃ​ទឹក និង​ភ្លើង​ឡើយ ក្នុង​មួយ​ខែ​លោក​ត្រូវ​ចំណាយ​​ជា​ប្រចាំ​លើ​ថ្លៃ​ឈ្នួល​ផ្ទះ​អស់​ជាង ១ ០០០ ដុល្លារ (តម្លៃលើស ឬទាប់ជាងនេះអាស្រ័យលើទីតាំង និងទំហំផ្ទះ)។

តាមអាជីវករ​រូបនេះប្រាប់​ថា លោក​បាន​​ចំណាយ​​ទុន​ដំបូង​ជាង​ពីរ​ម៉ឺនដុល្លារ ដើម្បី​បើក​ហាង​លក់​ទូរសព្ទ​​ ​រួមទាំង​បម្រុង​លុយ​មួយ​ចំនួន​ទៀត សម្រាប់​ប្រើប្រាស់​នៅពេលចាំបាច។

ងាកមើល​ស្ថានភាព​លក់ដូរ​ ​លោក​ប្រាប់​ថា មិន​សូវទៀង​ទេ តាម​រដូវកាល។ ចំ​រដូវ​កាល​បុណ្យទានធំៗ​ ឬចំពេលរដូវស្មាតហ្វូនពេញនិយមចេញមានអ្នកទិញច្រើន អាច​រក​ចំណេញ​បាន​គួរសម តែ​​ខុស​ពី​រដូវ​បុណ្យទាន​ឬ​កម្មវិធីធំៗ បាន​ត្រឹម​តែ​មួយ​រួច​​​ខ្លួន​​ទប់ទល់ការ​ចំណាយ ហើយ​ពេលខ្លះអាច​ខាត​ដើមទៀត​ផង។

លោកបន្តថាក្រៅពីលក់ទូរសព្ទនេះក៏ត្រូវ​មាន​ជំនាញ់ជួសជុលដែរព្រោះអាចរកចំណូលបន្ថែមនៅពេលទូរសប្ទអតិថិជនមានបញ្ហា។ លោកមើលឃើញ​​ពី​ស្ថានភាព​ទីផ្សារលក់​ដូរប៉ុន្មានឆ្នាំ​ចុងក្រោយ​​​ ហាក់មិន​លូត​ទៅមុខសោះ ហើយ​ការ​ប្រកួតប្រជែង​ក៏​ដេញជើងគ្នាទៀត ព្រោះមានហាងបើកប្រកបរបរនេះច្រើនឡើងៗ។

ដើម្បីរកប្រាក់ចំណូលបន្ថែម ក្រៅពីលក់ទូរសព្ទ​មួយ​មុខ លោកក៏ត្រូវទទួលយកគ្រឿង Accessories ផ្សេងៗដើម្បី​យក​មក​លក់​ផ្សែផ្សំគ្នាដើម្បីទប់ទល់ការចាំណាយ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់