• 2019-07-04 06:50:36
  • ចំណេះដឹង

ការងារ AI ចំនួន ៥ ទទួលបានប្រាក់ខែខ្ពស់ជាងគេបំផុត

  • 2019-07-04 06:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ វិបសាយ​ស្វែង​រក​ការងារ​ Indeed របស់​សហរដ្ឋអាមេរិក​បាន​ចេញ​​ផ្សាយ​របាយការណ៍​អំពី​​ការងារ​​ទាក់ទង​នឹង AI ដែល​ពេញ​និយម​ជាង​គេ​បំផុត និង​រក​ចំណូល​​ប្រចាំ​ឆ្នាំ​បាន​ច្រើន​ជាង​គេ​បំផុត​ផង​ដែរ។

នៅ​ឆ្នាំ ២០១៩ នេះ ការ​ប្រកាស​រើស​​មុខ​តំណែង​ទាក់ទង​នឹង AI ចាប់​ពី​ខែ​ឧសភា ឆ្នាំ ២០១៨ ដល់ ឧសភា ឆ្នាំ ២០១៩ មាន​ការ​កើន​ឡើង ២៩% បើ​ធៀប​នឹង​របាយការណ៍​ឆ្នាំ​មុន។ មុខ​តំណែង​ដែល​គេ​ជ្រើស​រើស​ច្រើន​ជាង​គេ​ទាំង ១០ មាន​ដូច​ខាង​ក្រោម​នេះ ៖

១. Machine Learning Engineer

២. Deep Learning Engineer

​៣. Senior Data Scientist

៤. Computer Vision Engineer

៥. Data Scientist

៦. Algorithm Developer

៧. Junior Data Scientist

៨. Developer Consultant

៩. Director of Data Science

១០. Lead Data Scientist

ចំណែក​មុខ​តំណែង​ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ​មាន​ដូច​ខាង​ក្រោម​នេះ ៖

១. Machine Learning Engineer ជា​មធ្យម​ ១៤២ ៨៥៩ ដុល្លារ​

២. Data Scientist ជា​មធ្យម​ ១២៦ ៩២៧ ដុល្លារ​

៣. Computer Vision Engineer ជា​មធ្យម​ ១២៦ ៤០០ ដុល្លារ

៤. Data Warehouse Architect ជា​មធ្យម​ ១២៦ ០០៨ ដុល្លារ​

៥. Algorithm Engineer ជា​មធ្យម ១០៩ ៣១៣ ដុល្លារ​

ចុចអាន៖

ប្រភព៖ fossbytes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់