• 2019-07-04 03:13:49
  • ព័ត៌មាន

ដឹងមូលហេតុ Facebook មានបញ្ហាយប់មិញ

  • 2019-07-04 03:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​​មិញ​នេះ អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ Facebook, WhatsApp និង​ Instagram ជា​ច្រើន​ទូទាំង​ពិភពលោក​​មិន​អាច​​បង្ហោះ​រូបភាព ឬ​ផ្ញើ​ និង​ទទួល​រូបភាព វីដេអូ និង​ឯកសារ​លើ​បណ្ដាញ​ទំនាក់ទំនង​ទាំង ៣ នេះ។

Facebook បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា​ បញ្ហា​នេះ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ នៅ​លើ​បណ្ដាញ​សង្គម​ទាំង ៣ ហើយ​មូលហេតុ​​គឺ​បែប​នេះ ៖ "អំឡុង​ពេល​នៃ​ការ​​ប្រតិបត្តិការ​ជួសជុល​ (Maintenance) ជា​ប្រចាំ​មួយ​របស់​យើង យើង​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​មួយ​ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​មួយ​ចំនួន​ពិបាក​បង្ហោះ​រូប ឬ​ផ្ញើ​រូបភាព និង​វីដេអូ​​”។

គួរ​ដឹង​ថា​បញ្ហា​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​កាល​ពី​ខែ​មីនា ហើយ​ពេល​នោះ Facebook និយាយ​ថា អាច​នឹង​ពិចារណា​អំពី​ការ​សង​ប្រាក់​វិញ​ដល់​អ្នក​ដែល​បាន​ប្រើ​សេវាកម្ម​​ផ្សាយ​ពាណិជ្ជកម្ម​ ក្នុង​អំឡុង​ពេល​កើត​មាន​បញ្ហា​នេះ។ ចំពោះ​បញ្ហា​លើក​នេះ Facebook មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​ចំណុច​នេះ​នៅ​ឡើយ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​អាច​រក​ចំណូល​រាប់​សិប​លាន​ដុល្លារ​ប្រចាំ​ថ្ងៃ​ពី​ការ​​ជួល​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម៕​

ចុចអាន៖

ប្រភព៖ Reuters ប្រែ​សម្រួល៖ សុខហេង

មតិយោបល់