• 2019-07-04 02:46:39
  • ព័ត៌មាន

ធ្ងន់ធ្ងរ​បែប​នេះ​ទើប Apple ប្រមូលចូលវិញ MacBook ដែលមានបញ្ហាថ្ម

  • 2019-07-04 02:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​សប្ដាហ៍​មុន Apple បាន​ប្រកាស​ពី​ការ​ប្រមូល​ចូល​វិញ​នូវ​កុំព្យូទ័រ MacBook Pro ១៥ អ៊ីញ​ ម៉ូដែល​ពាក់​កណ្ដាល​ឆ្នាំ ២០១៥ មួយ​ចំនួន​ចំនួន ដែល​អាច​កើត​មាន​បញ្ហា​ថ្ម​ឡើង​កម្ដៅ​ខ្លាំង​ធ្វើ​ឲ្យ​ផ្ទុះ​ឆេះ។

ប្រសិន​បើ​ថា​នេះ​ជា​រឿង​តូច​តាច​អ្នក​គិត​ខុស​ហើយ ព្រោះ​បើ​តាម​ការ​បង្ហាញ​របស់​អ្នក​ប្រើ MacBook Pro ម្នាក់​ បាន​ឲ្យ​ឃើញ​ថា​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ។ អ្នក​ប្រើ​ដែល​មាន​ Facebook ឈ្មោះ​ថា​ Gagne បាន​និយាយ​ថា​ ៖ "យប់​ថ្ងៃ​ចន្ទ ពេល​ដែល​យើង​កំពុង​លង់លក់ ថ្ម​ក្នុង MacBook Pro របស់​ខ្ញុំ​ផ្ទុះ​ចេញ ហើយ​​​ផ្កា​ភ្លើង​តូច​មួយ ធ្វើ​ឲ្យ​មាន​ផ្សែង​ហុយ​ពេញ​ផ្ទះ”។

បញ្ហា​ធ្ងន់​នោះ​ត្រង់​ថា​កុំព្យូទ័រ​ដែល​ផ្ទុះ​នេះ​មិន​បាន​ប្រើ​ប្រាស់​នោះ​ឡើយ។ វា​មិន​បាន​ទាំង​ដោត​សាក​ថ្ម​នោះ​ទេ ដោយ​នៅ​មួយ​កន្លែង អេក្រង់​​បាន​បិទ និង​ស្ថិត​នៅ​ក្នុង Sleep Mode។ ជា​សំណាង​ដែល​កុំព្យូទ័រ​ដាក់​តាំង​លើ​តុ​កាហ្វេ មិន​ស្ថិត​នៅ​ក្នុង​បណ្ដុំ​សៀវភៅ​ដែល​ Gagne តែង​ទុក​វា។

ដើម្បី​ឆែក​មើល​ថា MacBook Pro របស់​អ្នក​មាន​បញ្ហា​ថ្ម​ឬ​អត់​អាច​ចូល​ទៅ​កាន់​វិបសាយ​ Support របស់​ Apple ដោយ​ឆែក​មើល​តាម​រយៈ Serial Number៕​​

ចុចអាន៖

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់