• 2019-07-03 01:51:54
  • ចំណេះដឹង

ងាយៗ វិធី​សម្គាល់ Apple Watch ស៊េរី ១ ដល់ស៊េរី ៤ (មានវីដេអូ)

  • 2019-07-03 01:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch ជា​ប្រភេទ​នាឡិកា​ឆ្លាតវៃ ដែល​កំពុង​មាន​ការ​ពេញ​និយម​ប្រើ​ប្រាស់ ពី​សំណាក់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន។ តែ​​គ្រប់​គ្នា​ប្រាកដ​ជា​មាន​ភាព​ស្រពេចស្រពិលពីរូបរាងរបស់វា ដើម្បី​មើល​ដឹង​ថា​វា​ជា​ប្រភេទ Apple Watch ស៊េរី ១, ២, ៣ ឬ ៤។​

លោក ផាត់ លីមហេង បុគ្គលិក​ផ្នែក​លក់​នៅ​ហាង​មួយក្នុង​ក្រុង​ភ្នំពេញ បាន​បង្ហាញ​របៀប​មើល Apple Watch ដែល​អ្នក​អាច​មើល​តាម​សំបក​ខ្នង​ក្រោយ ដែល​បង្ហាញ​ច្បាស់ៗ​ដោយ​សម្គាល់​តាម​អក្សរ​ដែល​ក្រុមហ៊ុន Apple បាន​បោះ​មក​ស្រាប់។

តួ​អក្សរ​ទាំង​នោះ​អាច​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ជា​ប្រភេទ ស៊េរី ១, ២, ៣ ទំហំ​នៃ​នាឡិកា 38mm ឬ 42mm និងស៊េរី ៤ ទំហំ 40mm ឬ 44mm ប្រភេទ​លោហធាតុ​អាលុយមីញ៉ូម​ប្រភេទ​កញ្ចក់​ដូច​ជា Ion-X Glassប្រភេទ GPS មុខងារ​ការពារ​ជម្រៅ​ទឹក WR-50M (ដល់​ជម្រៅ ៥០ ម៉ែត្រ)។

លើស​ពី​នេះ​ក៏​មាន​បញ្ជាក់​ពី​ប្រភេទ​ខ្សែ Nike, Hermes ឬ Edition។ ចំពោះ​ស៊េរី ១គឺ​មាន​រន្ធ​ស្រូប​សំឡេង​តែ​១ ស៊េរី ២ និង ៣​មាន​រន្ធ​ស្រូប​សំឡេង ២ និង​ត្រង់​ចំណុច​ស្កេន​ចង្វាក់​បេះ​ដូង​មាន​ភាព​ច្បាស់​ជាង​ស៊េរី ១។​​​

ចង់​ដឹងច្បាស់មើលវីដេអូខាងក្រោម៖

ឧទាហរណ៍​លេខ Model សម្គាល់​ប្រភេទផ្សេងៗគ្នាខាង​ក្រោម ៖

ស៊េរី ៣ (GPS + Cellular) ឬ Stainless Steel និង Aluminum

  • ទំហំ 38mm លេខA1860, A1889, A1890
  • ទំហំ 42mm លេខ A1861, A1891, A1892

ស៊េរី ៣ (GPS)

  • ទំហំ 38mm លេខ A1858
  • ទំហំ 42mm លេខ A1859

ស៊េរី ២ ប្រភេទ Stainless Steel និង Aluminum

  • ទំហំ 38mm លេខ A1757
  • ទំហំ 42mm លេខ A1758

ស៊េរី ១ ប្រភេទ Aluminum

  • ទំហំ 38mm លេខ A1802
  • ទំហំ 42mm លេខ A1803

ស៊េរី ១ ប្រភេទ​ធម្មតា

  • ទំហំ 38mm លេខ A1553
  • ទំហំ 42mm លេខ A1554

ស៊េរី ១ ប្រភេទ Sport

  • ទំហំ 38mm លេខ A1553
  • ទំហំ 42mm លេខ A1554

អ្នក​ក៏​អាច​ឆែក​មើល​ផ្នែក​ខាង​ក្នុង​​ដូច​ទៅ ​និង​ទូរសព្ទ iPhone ផង​ដែរ​របៀប​ឆែក​មើល Model Number ដើម្បី​មើល​ដឹង​ជំនាន់​នាឡិកា Apple Watch យើង​ចូល​ទៅ​កាន់ Setting > General > About ក្រឡេក​មើល​ត្រង់​លេខ Model ​ដែល​សម្គាល់​ថា​ជា​ស៊េរី ១, ២, ៣ ឬ ៤៕

ប្រភព៖ Apple ប្រែ​សម្រួល៖ ម៉េងងី

មតិយោបល់