• 2019-07-02 03:05:56
  • ព័ត៌មាន

Huawei ប្រគល់ម៉ូដកាមេរ៉ាជ្រុងឲ្យ Apple ហើយប្រើម៉ូដមូលជំនួសវិញលើ Mate 30

  • 2019-07-02 03:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្បិត​ថា​ Mate 20 និង Mate 20 Pro មិន​មែន​ជា​ស្មាតហ្វូន​ដំបូង​​គេ​ដែល​ប្រើ​ដង្គុំ​កាមេរ៉ា​រាង​បួន​ជ្រុង ប៉ុន្តែ​​ម៉ូដ​កាមេរ៉ា​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ដោយ​សារ​តែ Huawei យក​មក​ប្រើ។​ ហើយ​ពេល​នេះ​ Apple និង Google បាន​ប្រើ​ម៉ូដ​កាមេរ៉ា​បួន​ជ្រុង​លើ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​ទៀត​ផង ដែល​នាំ​ឲ្យ Huawei ប្រើ​ម៉ូដ​ផ្សេង​ពី​នេះ​សម្រាប់​ស្មាតហ្វូន​ម៉ូដែល​ចុង​ក្រោយ។

បើ​តាម​រូបភាព​មួយ​សន្លឹក​ដែល​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​ Weibo បាន​បង្ហាញ​អំពី​​ផ្ទាំង​កញ្ចក់​ខាង​ក្រោយ​ដែល​ប្រើ​លើ​ស្មាតហ្វូន Huawei Mate 30 រំពឹង​ថា​នឹង​ប្រកាស​ចេញ​នៅ​ខែ​តុលា​ខាង​មុខ។ គួរ​ចាប់​អារម្មណ៍​នោះ​គឺ ​លើ​កញ្ចក់​ខាង​ក្រោយ​នេះ មាន​ចោះ​​ជា​រង្វង់​ ដែល​ឲ្យ​សញ្ញា​ថា​ដង្គុំ​កាមេរ៉ា​លើ​ត្រកូល Mate ជំនាន់​ថ្មី មាន​រាង​មូល មិន​ជ្រុង​ដូច​មុន​ឡើយ។

Pixel 4
iPhone ឆ្នាំ ២០១៩

ដង្គុំ​កាមេរ៉ា​មូល​នេះ មិន​មែន​ថ្មី​ឡើយ ដោយ​គេ​ឃើញ​មាន​​ប្រើ​លើ​ស្មាតហ្វូន Motorola និង Nokia រួច​មក​ហើយ ប៉ុន្តែ​មិន​សូវ​ល្បី​ប៉ុន្មាន​ឡើយ។ ការ​សម្រេច​ប្រើ​ម៉ូដ​នេះ​ដែរ អាច​មក​ពី Huawei ចង់​ឲ្យ​ស្មាតហ្វូន​ខ្លួន​ប្លែក​ពី iPhone និង Google Pixel ជំនាន់​ថ្មី ដែល​ប្រើ​ម៉ូដ​កាមេរ៉ា​រាង​ជ្រុង៕

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់