• 2019-07-01 08:30:30
  • ព័ត៌មាន

ស្មាតហ្វូនត្រកូល S ដំបូងរបស់ vivo នឹងបង្ហាញវត្តមាននៅប្រទេសកម្ពុជាយើង ក្នុងពេលឆាប់ៗខាងមុខ!

  • 2019-07-01 08:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo បានបង្ហាញគម្រោងធំៗនៃកម្មវិធី និងបច្ចេកវិទ្យាថ្មីៗដ៏អស្ចារ្យជាច្រើនរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2019 នៅឯទីក្រុងសៀងហៃរួចមកហើយ ពេលនេះ vivo ក៏បានថ្លែងបន្ថែមថា នឹងបង្ហាញស្មាតហ្វូនត្រកូល S ដំបូងជំនាន់ក្រោយរបស់ខ្លួន ឲ្យមហាជនបានឃើញនៅក្នុងពេលឆាប់ៗនេះ។

អ្វីដែលកាន់តែឲ្យភ្ញាក់ផ្អើលនោះ គឺថាក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជាយើង ក៏បានឲ្យដឹងថា ក្រុមហ៊ុននឹងនាំយកស្មាតហ្វូន vivo ត្រកូល S នោះ ចូលក្នុងទីផ្សារប្រទេសកម្ពុជាយើងដែរ។ vivo Cambodia បានបង្ហើបបន្ថែមថា ស្មាតហ្វូនត្រកូល S នេះត្រឹមជាស្មាតហ្វូនលំដាប់កណ្តាលទេ មានតម្លៃសមរម្យ ហើយវាអាចនឹងបង្ហាញវត្តមានជាផ្លូវការ នៅក្នុងប្រទេសយើង នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា vivo បានលើកឡើងពីគម្រោងធំៗមួយចំនួននៅក្នុងព្រឹត្តិការណ៍ MWC 2019 ដូចជា គម្រោងនៃការ Support ជាមួយនឹងបច្ចេកវិទ្យា 5G, មុខងារ Cloud Game, Screen Mirroring, EasyShare, វ៉ែនតាឆ្លាត vivo AR Glass, មុខងារ AR 3D Launcher និងបច្ចេកវិទ្យា vivo Super FlashCharge 120W (សាកមួយពេញ 4000 mAh ប្រើពេលត្រឹមតែ 13 នាទីប៉ុណ្ណោះ)។

ឃើញថា vivo ធ្វើបានល្អច្រើននៅក្នុង ពាក់កណ្តាលឆ្នាំ 2019 ជាមួយនឹងការនាំយកកំណែអាប់ដេតដ៏ធំ និងបច្ចេកវិទ្យាថ្មីៗ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ដូចនេះចាំអ៊ុតមើលទាំងអស់គ្នា ថាតើស្មាតហ្វូនត្រកូល S ដំបូងបំផុតរបស់ vivo អាចធ្វើអ្វីបានខ្លះ? ហើយ vivo S… នឹងមានមុខងារពិសេសៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាដូចដែលបានបង្ហាញនៅក្នុង MWC 2019 ណាខ្លះដែរ? ឆាប់ៗខាងមុខនេះ នឹងបានដឹងទាំងអស់គ្នា!!!

អត្ថបទ៖ រក្សា

មតិយោបល់