• 2019-07-01 02:30:00
  • ហាងឆេងផលិតផល

iPad Pro ស៊េរី ២០១៨ ​លក់​លើ​ទីផ្សារ តម្លៃស្មើម៉ូតូមួយគ្រឿង

  • 2019-07-01 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad Pro ស៊េរី​ឆ្នាំ ២០១៨ មាន​​ប្រភេទ​អេក្រង់​ទំហំ​ ១១ អុីញ​ និង​ប្រភេទ​អេក្រង់​ទំហំ​ ១២,៩ អុីញ ជា iPad ដែល​មាន​ទំហំ​អេក្រង់​ពេញ រួម​ជា​មួយ​កម្រាស់​ត្រឹម​តែ​ ៥,៩ ម.ម ប៉ុណ្ណោះ។

ជា​លើក​ដំបូង​ iPad Pro មាន​បំពាក់​នូវ​មុខងារ​ស្កេន​មុខ​ Face ID ដែល​ប្រើ​សម្រាប់​ដោះ​សោ​ដោយ​ស្កេន​ផ្ទៃ​មុខ។ កំពុង​លក់​​នៅ​លើ​ទីផ្សារ​មាន​ទាំង​ប្រភេទ​ប្រើ​ស៊ីម និង​ប្រើ Wi-Fi។

ខាង​ក្រោម​នេះ​ជា​តម្លៃ iPad Pro ស៊េរី​ឆ្នាំ ២០១៨ ថ្មី​កំពុង​លក់​លើ​ទី​ផ្សារ៖

iPad Pro ស៊េរី​ឆ្នាំ ២០១៨ នេះ​ក៏​មាន​ប្រព័ន្ធ​ Bluetooth 5.0, បច្ចេកវិទ្យា​ Smart HDR លើ​កាមេរ៉ា​ Selfie ខាង​មុខ​, ដុំ​សាក​ថ្ម​ ១៨ វ៉ាត់, កាមេរ៉ា​ខាង​ក្រោម​កម្រិត ១២ MP មាន​បច្ចេកវិទ្យា​ Smart HDR, មិន​មាន​រន្ធ​ដោត​កាស​ និង​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់