• 2019-06-30 02:16:23
  • ព័ត៌មាន

ឆ្នាំ​ក្រោយ​នឹង​មាន​ស្មាតហ្វូន 5G តម្លៃ​ក្រោម ៣០០ ដុល្លារ​

  • 2019-06-30 02:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi និង​ម៉ាក​សញ្ញា​សាខា​​ Redmi របស់​ខ្លួន​ ត្រូវ​បាន​គេ​ស្គាល់​ថា​អាច​ផលិត​ស្មាតហ្វូន​លក់​ក្នុង​តម្លៃ​ទាប​ ដែល​មាន​​លក្ខណៈ​សម្បត្តិ​មិន​ចាញ់​ស្មាតហ្វូន​តម្លៃ​ថ្លៃ​ឡើយ។ ជាក់​ស្ដែង​​គេ​ឃើញ​ការ​បញ្ចេញ​លក់​ Mi Mix 3 5G មាន​តម្លៃ​ប្រមាណ​ជាង ៦០០ ដុល្លារ​ប៉ុណ្ណោះ ធូរ​ថ្លៃ​ជាង​ស្មាតហ្វូន 5G ដទៃ​ទៀត។

ប៉ុន្តែ Redmi ឲ្យ​តម្រុយ​ថា​នៅ​ឆ្នាំ ២០២០ នឹង​មាន​ស្មាតហ្វូន​តម្លៃ​ធូរ​មិន​គួរ​ឲ្យ​ជឿ។ ​លោក​ Lu Weibing អ្នក​ចាត់​ការ​ទូទៅ​នៅ​ក្រុមហ៊ុន Redmi បាន​បញ្ជាក់​លើ​គណនី Weibo របស់​ខ្លួន​ថា​​ស្មាតហ្វូន 5G ​តម្លៃ​ ២០០០ យ័ន (ប្រមាណ ២៩១ ដុល្លារ) នឹង​លេច​មុខ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ខាង​មុខ។

គួរ​ដឹង​ថា​នៅ​ឆ្នាំ ២០២០ ការ​ប្រើ​ប្រាស់ 5G អាច​នឹង​រីក​ធំ​ឡើង​ ហេតុ​នេះ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជា​ច្រើន​បញ្ចេញ​ស្មាតហ្វូន 5G ដែល​មាន​តម្លៃ​ធូរ៕

ចុចអាន៖ -ស្មា​ត​ហ្វូ​ន​ប្រជ្រុយ​ដំបូងរបស់ Huawei ​មកកាន់​ទីផ្សារ​កម្ពុជា​ តម្លៃក្រោម ៤០០ ដុល្លារ -រដ្ឋាភិបាល​អាមេរិក​ ​ផ្លាស់​ចិត្ត​ថ្មីរឿងបច្ចេកវិទ្យាអាមេរិក ជាមួយនឹង Huawei

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់