- 2019-06-29 08:23:23
- គន្លឹះ
វិធី ៤ ជួយបាន ជៀសរាងមីញ៉ូបភ្នែក ព្រោះលេងទូរសព្ទច្រើន
- 2019-06-29 08:23:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី ៤ ជួយបាន ជៀសរាងមីញ៉ូបភ្នែក ព្រោះលេងទូរសព្ទច្រើន
ចន្លោះមិនឃើញ
ដោយសារតែសម័យបច្ចុប្បន្នជាសម័យនៃគ្រឿងអេឡិចត្រូនិកទំនើប ដូចនេះមិនថាមនុស្សដើរដល់ណាទេ គេតែងតែកាន់ទូរសព្ទដៃគេដើម្បីលេង។ តើអ្នកដឹងទេថាវាអាចធ្វើឱ្យខូចភ្នែកអ្នកបាននោះ?
ខាងក្រោមនេះជាការណែនាំវិធី ដែលអាចជួយដល់ភ្នែកអ្នក៖
អ្នកអាចមើលរុក្ខជាតិបៃតងដែលនៅឆ្ងាយពីអ្នកប្រហែល ១០ម៉ែត្រក្នុងរយៈពេល ២៥ វិនាទី។ ក្រោយពេលដែលអ្នកមើលរួច អ្នកនឹងមានអារម្មណ៍ថា ភ្នែកអ្នកប្រសើរជាងមុន។
មិនត្រូវឧស្សាហ៍បិទភ្នែកឬព្រិចភ្នែកញឹកពេកទេ នៅពេលដែលភ្នែកអ្នកនឿយហត់ ព្រោះបិទ និងព្រិចច្រើនដង នោះសុខភាពភ្នែករបស់អ្នកនឹងអន់ទៅៗជាមិនខានឡើយ
អ្នកអាចក្រឡឹងភ្នែកចុះឡើង ដូចជាដំបូងត្រូវចាប់ពីលើ បន្ទាប់មកទម្លាក់ភ្នែកមកខាងឆ្វេង ហើយទម្លាក់ចុះក្រោម បន្ទាប់មកទៀតទើបសម្លឹងទៅខាងស្តាំ ធ្វើចលនាទាំងនេះ ៩ដង។ ការធ្វើបែបនេះ នឹងជួយធ្វើឲ្យភ្នែកអ្នកឆាប់ភ្លឺជាងមុន។
អ្នកអាចធ្វើឱ្យភ្នែកអ្នកដកដង្ហើមបានដោយរកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធហើយអង្គុយចុះ បន្ទាប់មកអ្នកត្រូវដកដង្ហើមឱ្យវែង ព្រមទាំងបើកភ្នែកឱ្យធំដើម្បីស្រូបយកខ្យល់អាកាសទាំងនោះចូល។ បន្ទាប់មកទៀតអ្នកត្រូវបន្ធូរខ្យល់ចេញមកវិញដោយចាប់ផ្ដើមបិទភ្នែកឱ្យកាន់តែតូចទៅៗ។ អ្នកត្រូវអនុវត្តចលនានេះចំនួន៩ដងក្នុងមួយថ្ងៃ នោះភ្នែកអ្នកនឹងមានសុខភាពល្អណាស់៕
អានអត្ថបទបន្ត៖