• 2019-06-28 01:43:31
  • ព័ត៌មាន

អ្នក​ឌីហ្សាញ​ផលិតផល Apple ដ៏​ល្បី​កាល​ពីមុន​ ប្រកាសដើរចេញពីក្រុមហ៊ុន

  • 2019-06-28 01:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jony Ive តំណែង​ជាប្រធាន​ជាន់​ខ្ពស់​ផ្នែក​ឌីហ្សាញ​នៅ Apple Inc និងជា​បុគ្គល​ដ៏​សំខាន់​មួយ​រូប​របស់ Apple ដែល​បាន​ឌីហ្សាញ​ស្ទើរ​រាល់​ផលិតផល​ទាំង​អស់​ឱ្យ Apple រួមទាំងទីស្នាក់ការកណ្ដាល Apple Park ផងដែរ។ តែយ៉ាងណាមិញ លោកបានប្រកាសចាកចេញពីក្រុមហ៊ុន Apple ទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន Cupertino company។

លោក Jony Ive

យោងតាមការចុះផ្សាយលើគេហទំព័រ Apple លោក Jony Ive នៅតែមានទំនាក់ទំនងជាមួយ Apple ដដែល តែឋានៈជាដៃគូរកស៊ីវិញម្ដង។

រំឮកដែរថា ផលិតផល​របស់ Apple រួម​មាន MacBook Pro, iMac, MacBook Air, iPod, iPod Touch, iPhone, iPad, iPad Mini និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS សុទ្ធ​តែ​បាន​ឆ្លង​កាត់​​ស្នាដៃ​​​ឌីហ្សាញ​របស់​លោក Sir Jonathan Paul ទាំង​អស់៕

លោក Jony Ive និងលោក Tim Cook

អត្ថបទទាក់ទង៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ រក្សា

មតិយោបល់