• 2019-06-27 06:33:46
  • ផលិតផលថ្មី

ហាង​មួយ​ទម្លាយ​តម្លៃ Galaxy A80 មាន​លក់​នៅ​ខ្មែរ​ឆាប់ៗ

  • 2019-06-27 06:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A80 បំពាក់​អេក្រង់​ពេញ New Infinity Display និង​កាមេរ៉ា​បង្វិល​មុខ​ក្រោយ​​ទូរសព្ទ​ដែល​មាន​ការ​​ផ្លាស់​ប្ដូរ​រចនាបថ​ថ្មី​មួយ​ទំហឹង​ទាំង​ផ្នែក​អេក្រង់​និង​កាមេរ៉ា។

Galaxy A80 មាន​បំពាក់​កាមេរ៉ា Pop-up មាន​ផ្ទុក​កាមេរ៉ា​មុខ​ក្រោយ​លើ​ទីតាំង​តែ​មួយ​អាច​បង្វិល​បាន មាន​កាមេរ៉ា ៣ ​គ្រាប់​មាន​មួយ 48MP f/2.0 មួយ​គ្រាប់​ទៀត​ប្រភេទ Ultrawide ទំហំ 8MP f/2.2 និង​គ្រាប់​ទី​បី​ជា ToF Sensor ខណៈ​កាមេរ៉ា​មុខ​ឈរ​លើ​ទីតាំង​តែ​មួយ​បែប​នេះ​ពុំ​មាន​បន្សល់​ស្នាម​ឆក​ណា​មួយ​លើ​អេក្រង់​ឡើយ។ ប្រភព​ពី​ហាង The V Store បាន​ទម្លាយ​តម្លៃ Galaxy A80 នេះ​ប្រមាណ​ជា ៦១៩ ដុល្លារ ដែល​និង​មាន​លក់​លើ​ទី​ផ្សារ​ឆាប់ៗ។

អេក្រង់ Galaxy A80 លាត​ស្មើ​ទំហំ ៦,៧ អ៊ីញ​កម្រិត FHD+ (១ ០៨០x២ ៤០០ ភីកសែល) ប្រភេទ Super AMOLED។ ក្រឡេក​ទៅ​មើល​ថាមពល​ថ្ម​ធុន​ខ្ពស់​ត្រកូល A មួយ​នេះ​មាន​ទំហំ ៣ ៧០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ២៥ វ៉ាត់ ដោយ​មាន RAM ទំហំ 8GB និង​អង្គ​ផ្ទុក 128GB គាំទ្រ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់៕

អត្ថបទ៖ ម៉េងងី

មតិយោបល់