• 2019-06-27 04:51:17
  • ព័ត៌មាន

​ឆ្កឹះ​មើល​គ្រឿង​ក្នុង​កាមេរ៉ា​ ស្មាតហ្វូន​ថត Selfie ល្អ​ដាច់​គេ​បន្តិច​​មើល៎!

  • 2019-06-27 04:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ក្រុមហ៊ុន Asus បាន​ប្រកាស​ចេញ​នូវ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី​គឺ Zenfone 6 ​ដែល​មាន​បំពាក់​កាមេរ៉ា​មុខ​អាច​បត់​បាន(Flip camera) ​ដែល​ជា​ការ​រចនា​ដ៏​ចម្លែក​ជាង​គេ​មួយ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន។ ​

​មិន​ត្រឹម​តែ​រូប​រាង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​សមត្ថភាព​នៃ​ការ​ចាប់​យក​រូបភាព​ក៏​ល្អ​ប្រសើរ​ផង​ដែរ រហូត​បាន​ជាប់​ជាស្មាតហ្វូន​ថត Selfie ល្អ​ដាច់​គេ​លើ DXO Mark បាន​ដល់​ទៅ ៩៨ ពិន្ទុ ​សរុបកាល​ពី​ខែ​ឧសភា​កន្លង​ទៅ ដោយ​វ៉ាដាច់ Galaxy S10 5G របស់​ក្រុមហ៊ុន Samsung ថែម​ទៀត​ផង។

​DxOMark ក៏​បាន​ផ្តល់​ឲ្យ ZenFone 6 នូវ ១០១ ពិន្ទុ​សម្រាប់​ការ​ផ្តិត​យក​រូបភាព​សន្លឹក ស្មើ​នឹង Galaxy S10 5G ស្រប​ពេល​ពិន្ទុ​នៃ​ការ​តេស្ត​ថត​វីដេអូ​មាន ៩៣ ពិន្ទុ​យក​ឈ្នះ​លើ​ស្មាតហ្វូន​របស់ Samsung មាន ៩០ ពិន្ទុ។

​សម្រាប់​កត្តា​ដែល​រុញ​ឲ្យ ZenFone 6 ក្លាយ​ជា​ស្មាតហ្វូន​ថត Selfie បាន​ល្អ​បំផុត ក៏​ដោយ​សារ​ផ្នែក​នៃ​ម៉ូឌុល​កាមេរ៉ា​បែប​បង្វិល​ចុះ​ឡើង ​ប្រើ​ឡេន​មេ​តែ​មួយ មាន​ទំហំ 48MP+13MP។ ជាង​នេះ​ទៅ​ទៀត​ជាមួយ​មុខងារ​ Natural Bokeh ដែល​អាច​ផ្តិត​យក​រូបភាព Selfie បែប​ព្រាល Background បាន​ដាច់​ល្អ​សម្រាប់​ការ​ថត​ម្នាក់ ប៉ុន្តែ​នៅ​ជា​បញ្ហា​បន្តិច​សម្រាប់​ការ​ថត​ជា​ក្រុម។ បូក​ផ្សំ​នឹង​គ្រាប់ Flash LED ភ្លោះ ជំរុញ​ឲ្យ​ការ​ថត​នៅ​ទី​ងងឹត​លែង​ជា​បញ្ហា​ទៀត​ហើយ។

​ ​តោះ! ចង់​ដឹង​ថា​គ្រឿង​ក្នុង​កាមេរ៉ា​នោះ​មាន​អ្វី​ខ្លះ ទស្សនា​វីដេអូ​ខាងក្រោម៖

​អត្ថបទទាក់ទង៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ រក្សា

មតិយោបល់