• 2019-06-27 02:54:15
  • ហាងឆេងផលិតផល

Galaxy S9/S9+ មួយ​ទឹក​តម្លៃ​ល្មម​ទិញ​ប្រើ

  • 2019-06-27 02:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S9/S9+ បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ជា​ច្រើន​ខែ​មក​ហើយ។ ទូរសព្ទ​ត្រកូល S របស់ Samsung បាន​ចេញ​ដល់​ស៊េរី S10កំពុង​មា​លក់​នៅ​លើ​ទីផ្សារ និង​មាន​​​​ប្រជាប្រិយភាព​​ពី​អ្នក​​គាំទ្រ​ច្រើន។

Galaxy S9/S9+ វិញ​ទូរសព្ទ​ដែរ​រចនា​​ជាមួយ​រូបរាង​មិន​ខុស​គ្នា​ប៉ុន្មាន​នឹង S8/S8+ ឡើយ តែ​បន្ថែម​ជាមួយ​នឹង​មុខងារ​ខ្លាំងៗ​មួយ​ចំនួន ដូចជា​កាមេរ៉ា​ដែល​អាច​ចាប់​យក​រូបភាព​យឺត​បំផុត​ដល់​ទៅ 960fps ថត​ពេល​យប់​បាន​ល្អ​ជា​មួយ F1.5 ព្រម​ទាំង​មាន​មុខងារ AR Emoji និង​ចំណុច​ពិសេស​ជាច្រើន​ទៀត។

ហើយ​នេះ​តម្លៃ Galaxy S9/S9+ មួយទឹក៖

Galaxy S9 តម្លៃ​មួយ​ទឹក៖

  • ទំហំ 64 GB ​តម្លៃ​ខ្ទង់ ៤០០ ទៅ ៤៤០ ដុល្លារ

  • ទំហំ 128GB ​តម្លៃ​ខ្ទង់ ៤២០ ទៅ ៤៦០ ដុល្លារ

Galaxy S9+ តម្លៃមួយទឹក៖

  • ទំហំ 64GB តម្លៃ​ខ្ទង់ ៤៥០ ទៅ ៤៩០ ដុល្លារ

  • ទំហំ 128GB តម្លៃ​ខ្ទង់ ៥១០ ទៅ ៥៤០ ដុល្លារ

  • ទំហំ 256GB តម្លៃ​ខ្ទង់ ៥៦០ ទៅ ៦០០ ដុល្លារ

ងាកមក Galaxy S10/S10+បាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ជាង ៣ខែ ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Samsung ត្រកូល S ស៊េរី​ឆ្នាំ ២០១៩ ចាប់​ផ្ដើម​មាន​លក់​ក្នុង​ស្រុក​កាល​ពី​ដើម​ខែ​មីនា​បច្ចុប្បន្ន S10តម្លៃ​ប្រមាណ​ជា ៨១៩ ដុល្លារ ទំហំ 128GB និង S10+ តម្លៃ​ប្រមាណ​ជា ៩០៩ ដុល្លារ ទំហំ 128GBនិង​តម្លៃ ១ ០៧៩ ដុល្លារ ទំហំ 512GB៕

បញ្ជាក់៖ តម្លៃ​នេះ​អាច​ប្រែប្រួល​ពេល​ចេញ​ផ្សាយ​រួច។

អត្ថបទ៖ ម៉េងងី

មតិយោបល់