• 2019-06-25 06:45:27
  • ព័ត៌មាន

បង្ហាញ​រូប​មួយ​សន្លឹក​ថត​ចេញ​ពី​ស្មាតហ្វូន​ប្រើ​កាមេរ៉ា 64MP ដែល Oppo ពឹង​ Samsung ឲ្យ​ជួយ

  • 2019-06-25 06:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Realme ដែល​ជា​ស្លាកយីហោ​ស្ថិត​ក្រោម​ទ្រនំ​នៃ​ក្រុមហ៊ុន​មេ Oppo ​បាន​កំពុង​អភិវឌ្ឍ​នូវ​ស្មាតហ្វូន​ប្រើប្រាស់ Sensor កាមេរ៉ាទំហំ 64MP ​ប្រភេទ GW1 ​ដែល​ទទួល​បាន​ការ​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung។

ទម្រង់​នៃ​ការ​រចនា​ផ្នែក​កាមេរ៉ា​ក្រោយ​លើ​ស្មាតហ្វូន​ជំនាន់​ថ្មី មាន ៤ គ្រាប់ ​ដោយ​តាម​ការ​ទម្លាយ​ចេញ​ពី​នាយក​ប្រតិបត្តិ​បាន​បង្ហាញ​ច្បាស់​ជុំវិញ​រចនាបថ​ជា​ទម្រង់​ Sensor បញ្ឈរ​បួន​គ្រាប់​បន្ត​កន្ទុយ​គ្នា អម​គ្រាប់ LED Flash នៅ​ចំហៀង​ផ្នែក​ខាង​ក្រៅ និង​ Sensor មេ​ទំហំ 64MP មាន​រុំព័ន្ធ​ដោយ​គែម​ពណ៌​លឿង។

Sensor ទំហំ 64MP អាច​ផ្តិត​យក​រូបភាព​ក្នុង​កម្រិត Ultra-High Pixel ​នៅ​ទំហំ 9 216 x 6 912 ភីកសែល ជាមួយ​នឹង​មុខងារ AI ពង្រឹង​លើ​ការ​ថត​រូប​ឲ្យ​កាន់​តែ​ឆ្លាតវៃ​និង​មាន​ភាព​ល្អ​ប្រសើរ។

ខាង​ក្រោម​បង្ហាញ​ពី​រូបភាព​ដែល​ផ្តិត​ចេញ​ពី Sensor ទំហំ 64MP ​ចែក​រំលែក​ដោយ CEO នៃ Realme India លោក Madhav Sheth៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់