• 2019-06-25 02:06:59
  • ព័ត៌មាន

មានលុយខ្ទង់ ៣០០ ទៅ ៤០០ ដុល្លារអាចគិតគូរទិញទូរសព្ទ Oppo ៤ ម៉ូឌែលនេះបាន

  • 2019-06-25 02:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅពេល​ដែល​បច្ចេកវិទ្យា​ទូរសព្ទ​កាន់តែ​ទំនើប​ ​នោះ​តម្លៃ​លក់​ទូរសព្ទ​កាន់តែ​មានការ​ប្រកួតប្រជែង​គ្នា​ ​តម្រូវ​ទៅតាម​កត្តា​ជីវភាព​ជាក់ស្តែង​របស់​មនុស្ស​ម្នា​ក់ៗ​។​

​នៅពេល​នេះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយចំនួន​ធំ ​បាន​កំពុង​រិះរក​មធ្យោបាយ​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ៗ​ ​តែ​មាន​តម្លៃ​សមរម្យអាច​ទទួលយក​បាន​ ​ដើម្បី​ផលិត​ចេញ​ជា​ទូរសព្ទ​ដ៏​ឆ្លាតវៃ​របស់​ពួកគេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​។​

​ដូច្នេះ​ សូមណែនាំ​ស៊េរី​ទូរសព្ទ​ដែល​មានតម្លៃ​ចាប់ពី​ជិត​ ៣០០ ទៅ ៤០០ ដុល្លារ​​ដែល​មានការ​​អាប់ដែត​ខ្លាំង​ចុងក្រោយ​នេះ​​ក្នុងចំណោម ៤ ម៉ូ​ឌែ​លនេះ​​គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​នដែ​លមា​នការ​គាំទ្រ​ខ្លាំង​ពីសំណាក់​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​ផលិតផល​ពិត​របស់​ក្រុមហ៊ុន​ ​OPPO​ ​ដែល​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បីឲ្យ​អ្នក​អាច​ធ្វើការ​ពិចារណា​បាន​ ​មុននឹង​សម្រេចចិត្ត​ជាវយក​ទៅ​ប្រើប្រាស់​ដោយ​ចំណេញ​ទាំង​ថ​វិការ​​និង​ ​ទទួល​បាន​របស់​ល្អ​ថែមទៀត​ផង​។​

  • ​ទី១ គឺជា​ប្រភេទ​ត្រកូល​ ​A​ ​របស់​ ​OPPO​ ​ដែល​មានឈ្មោះ​ថា​ ​OPPO​ ​A7​ ​តម្លៃ​ ​២២៩ ដុល្លារ ​ម៉ូ​ឌែ​លនេះ​ធ្លាប់​បាន​ទទួលការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្រុម​យុវវ័យ​កាលពីដើម​ឆ្នាំ២០១៨​ ​ជាមួយនឹង​អេក្រង់​តំណក់​ទឹក​​មានថាមពល​ថ្ម​ ​4230mAh​ ​ទំហំ​ផ្ទុក​ ​64GB​។​

  • ទី២ គឺ​បន្ទាប់មក​គឺ​ការ​បង្ហាញខ្លួន​របស់​ត្រកូល​ ​F​ ​ដើមឆ្នាំ ២០១៩​ ​មាន​ដូចជា​ ​OPPO​ ​F11​ ​តម្លៃ​ ​២៩៩ ដុល្លារ​ ​មក​ជាមួយនឹង​អេក្រង់​តំណក់​ទឹក​ដដែល​ ​ដែល​មាន​ថាមពល​ថ្ម​ ​4020mAh​ ​ទំហំ​ផ្ទុក128GB​ ​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​កាមេរ៉ា​ក្រោយ​ថត​ច្បាស់​ ​48MP​+​5MP​ ​និង​ ​កាមេរ៉ា​មុខ​ ​16MP​ ​មានមុខ​ងារ​ ​AI​ ​Beauty​ ​ថែមទៀត​​។​

  • ទី ៣ គឺ​ចុងក្រោយ​ត្រកូល​ ​F​ ​គឺ​មាន​ទូរសព្ទ​ ​OPPO​ ​F11​ ​Pro​ ​ទំហំ​ ​64GB​ ​តម្លៃ​ ​៣៣៩ ដុល្លារ​ ​និង​ ​OPPO​ ​F11​ ​Pro​ ​ទំហំ​ ​128GB​ ​តម្លៃ​ ៣៥៩ ដុល្លារ ​ទាំង​ពី​រម៉ូ​ឌែ​លនេះ​សឹងតែ​អាច​និយាយ​បាន​ថា​ ​វា​ជា​ម៉ូ​ឌែល​ល្បីជាងគេខ្លាំង​នៅ​ប្រទេស​កម្ពុជា​ ​ព្រោះតែ​ភាព​វិវឌ្ឍន៍​របស់​វា​ ​មក​ជាមួយនឹង​កាមេរ៉ា​បង្កប់ខ្លួន​បែប​ទំនើប​ ​អាច​ផុស​ចុះឡើង​បាន​យ៉ាង​ងាយស្រួល​នៅ​ចំ​កណ្តាល​តួរ​ខ្លួន​ទូរសព្ទ​តែម្តង​។

​ជាពិសេស​ ​Fan​ ​OPPO​ ​ឲ្យ​បាក់​ស្រលាញ់​តែម្តង​ ​រហូតដល់​តែ​ហាង​ខ្លះ​មិន​មានឥ​វ៉ាន​សម្រាប់​ផ្តល់​ជូន​អតិថិជន​របស់​ពួកគេ​ថែមទៀត​ផង​ ​ដោយ​ទាំង​ពី​រម៉ូ​ឌែ​លនេះ​មាន​ថាមពល​ថ្ម​ ​4000mAh​ ​មាន​ពីរ​ពណ៌​ ​គឺ​ ​ពណ៌បៃតង​ (​Aurora​ ​Green)​ ​និង​ពណ៌ខ្មៅ (​Thunder​ ​Black​) ​វា​មាន​អេក្រង់​លាត​ពេញ​បែប Panoramic​ ​Screen​ និង​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ទំហំ​ ​16MP​ ​+ មានបច្ចេកវិទ្យា ​AI​ ​Beauty​ ជំនាន់​ ​2.1​ ​និង​​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​ ​48MP​ ​+​5MP​ ​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​និង​​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​ដែល​ជា​ចំណុច​ប្រាថ្នា​ចង់បាន​របស់​ក្រុម​ ​Gamer​ ​គ្រប់រូប​។​

ចឹងតាមរយៈ​អត្ថបទ​មួយ​នេះ​ ​អ្នក​នឹង​កាន់តែ​មាន​ជម្រើស​ច្រើន​ ​និង​​យល់​ច្បាស់អំពី​ចំនុច​សំ​ខាន់​ៗ​របស់​​ទូរសព្ទ​ ​OPPO​ ​ដ៏​កំពុង​មាន​ប្រជាប្រិយ​ភាព​នា​ពេល​បច្ចុប្បន្ន​៕

អត្ថបទ៖ រក្សា

មតិយោបល់