• 2019-06-23 04:52:59
  • ព័ត៌មាន

Apple ថា MacBook ស៊េរីនេះអាចឆេះថ្ម មកឆែកមើលថារបស់អ្នកកំពុងប្រើមានបញ្ហាអត់

  • 2019-06-23 04:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​នេះ Apple បាន​​បង្កើត​កម្មវិធី​​ប្រមូល​ចូល នូវ​ប្ដូរ​ថ្ម​ថ្មី​សម្រាប់​ MacBook 15-inch ដែល​លក់​នៅ​ចន្លោះ​ខែ​កញ្ញា​ឆ្នាំ ២០១៥ និង​ខែ​កុម្ភៈ​ឆ្នាំ ២០១៧ ដោយ​​ Macbook នេះ​វា​មាន​ផ្ទុក​ថ្ម​ដែល​អាច​ឡើង​កម្ដៅ​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​ឆេះ​បាន។

​​​​សម្រាប់​កម្មវិធី​នេះ Apple បាន​ដាក់​ដំណើរ​ការ​វិបសាយ​មួយ ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆែក​មើល​ថា​ MacBook Pro របស់​ពួក​គេ​មាន​បំពាក់​ថ្ម​ដែល​មាន​បញ្ហា​ឬ​អត់ ដោយ​ពិនិត្យ​តាម​រយៈ​ Serial Number។ នេះ​ជា​តំណ​ភ្ជាប់​ទៅ​កាន់​វិបសាយ​ត្រួត​ពិនិត្យ។

គួរ​ដឹង​ថា​ MacBook ដែល​មាន​បញ្ហា​ថ្ម​អាច​ទទួល​បាន​ការ​ប្ដូរ​ថ្ម​ថ្មី​ពី​​ហាង​ផ្លូវ​ការ​របស់​ Apple ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ។ ដើម្បី​ប្ដូរ​អតិថិជន​អាច​ទៅ​កាន់​ហាង​ដែល​មាន​ផ្ដល់​សេវា​កម្ម Apple ផ្លូវ​ការ (Apple Authorized Service Provider) រួច​ធ្វើ​ការ​ណាត់​ជួប ដើម្បី​ឈាន​ដល់​ការ​ប្ដូរ៕​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់