• 2019-06-22 10:53:49
  • ព័ត៌មាន

រថយន្ត​តម្លៃ​ ១ ពាន់​ដុល្លារ​ រក​ច្រក​ចូល​ទីផ្សារ​កម្ពុជា​ ដល់ណាហើយ?

  • 2019-06-22 10:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ​ចិនគ្រោងនាំយករថយន្ត​តម្លៃ​ទាប​ត្រឹមតែ ១ពាន់ដុល្លារ មក​ផ្គត់ផ្គង់​នៅ​កម្ពុជា
  • លក្ខណៈ​ពិសេស​ចំណាយតែ​ ១ដុល្លារ​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ​ដល់​ទៅ​ ១០០​គីឡូម៉ែត្រ​​

​ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន​ចំនួន​ ៥១​របស់​ចិន​ កំពុង​ស្វែង​រក​គូ​ដៃ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់រថយន្ត​ខ្នាត​តូច​ដើរ​ដោយ​ប្រព័ន្ធ​អគ្គិសនី​។ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​មាន​ឈ្មោះថា​ Solo ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ តឺ​ចូវ​ ប្រទេស​ចិន​។

រថយន្ត​គំរូ​របស់​ក្រុមហ៊ុន Solo

នៅ​ក្នុង​ជំនួប​វិនយោគិនពីប្រទេសចិនក្នុងកម្មវិធីផ្លូវសូត្រសមុទ្រកាលពីពេលកន្លងទៅ លោក​ឧកញ៉ា ​ពុង ឃាវសែ​​ ប្រធានសមាគមខ្មែរ-ចិន នៅកម្ពុជាបាន​ឲ្យងដឹងថា ​ក្រុមហ៊ុន​ Solo ដែល​មាន​រោងចក្រ​ផលិត​រថយន្ត​ខា្នត​តូច ដើរ​ដោយ​អគ្គិសនី គ្រោង​នាំ​យក​រថយន្ត​តម្លៃ​ទាប​ត្រឹមតែ ១ពាន់ដុល្លារ មក​ផ្គត់ផ្គង់​នៅ​កម្ពុជា ហើយ​ពេល​នេះ​គឺ​កំពុង​ស្វែង​រក​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ហក់​ចូល​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់​បំផុត​។

គូស​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​នេះបានផលិតរថយន្តអគ្គិសនីរហូតដល់ ១ លាន​គ្រឿង​និងផ្គត់ផ្គង់តាមបណ្ដាប្រទេសមួយចំនួន។​​ ដោយ​ឡែក​សម្រាប់ទីផ្សារកម្ពុជានៅមិនទាន់ដាក់ឲ្យដំណើការនៅឡើយទេ។

លក្ខណៈ​ពិសេស​នៃ​រថយន្ត​នេះ​គឺចំណាយ​តិច​តែ​ ១ ដុល្លារ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ដល់​ទៅ​ ១០០​គីឡូម៉ែត្រ​៕​​

បញ្ជាក់៖ តម្លៃក្នុងវីដេអូជាតម្លៃដែល Solo ប្រទេសចិននាំលក់នៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ ២០១៧។

ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់