• 2019-06-22 04:25:42
  • ព័ត៌មាន

Samsung ​នឹង​ដាក់​កំហិត​ធ្ងន់​ៗ​ បើ Apple ​កុម្ម៉ង់​​ឥវ៉ាន់​ហើយ​​មិន​យក​

  • 2019-06-22 04:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ដែល​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ ​ច្បាស់​ជា​ដឹង​ហើយ​ថា ​ក្រៅ​ពី​ផលិត​ស្មាតហ្វូន​ប្រជែង​លើ​ទីផ្សារ ក្រុមហ៊ុន Samsung ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​អេក្រង់​ OLED Display ​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក សូម្បី​តែ​ក្រុមហ៊ុន​ Apple ក៏​បញ្ជា​ទិញ​យក​ទៅ​បំពាក់​លើ​ស្មាតហ្វូន​របស់​ខ្លួន​យ៉ាង​សន្ធឹក​ដែរ(​កម្ម៉ង់​ឲ្យ​Samsung ផលិត​ជាង ៥០ លាន​បន្ទះ​ក្នុង​ឆ្នាំ ២០១៧ សម្រាប់​បំពាក់​លើ iPhone X ​និង​លើស ២០០ លាន​បន្ទះ​ក្នុង​ឆ្នាំ ២០១៨ សម្រាប់​ស្មាតហ្វូន​ iPhone XS Max)។

អេក្រង់ OLED លើ iPhone X

​ដោយ​ហេតុ​នេះ​ហើយ ​ថ្មីៗ​នេះ​ស្រាប់​តែ​មាន​របាយការណ៍​ចេញ​ពី​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​ដោយ​សារ​ការ​លក់ iPhone ធ្លាក់​ចុះ ​ស្រាប់​តែ​ Apple ​បន្ថយ​ចំនួន​ការ​កម្ម៉ង់​​នោះ​វិញ(ដោយ​យក​ត្រឹម​តែ​ចំនួន​បន្តិច​ប៉ុណ្ណោះ) ​ខណៈ​ដែល​អេក្រង់​ជាង ២០០ ​លាន​បន្ទះ​របស់ Samsung បាន​ផលិត​រួច​ហើយ។

ជាពិសេស​កញ្ចប់​ទឹកប្រាក់​ជាង ១ ប៊ីលាន​លើ​ការ​បង្កើត​រោង​ចក្រ​មួយ​ទៀត​នៅ​ចិន​សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​ក៏ដូចជាគ្រឿងអេឡិចត្រូនិចរបស់​ខ្លួន​ផង​ និង​ចែក​ចាយ​ឲ្យ Apple ផង​នោះ​គឺ super OLED factory ក៏​ Samsung ​បាន​សម្រេច​រួច​ហើយ​ដែរ។

រោងចក្រធំបំផុតរបស់ Samsung នៅកូរ៉េ OLED Universal Display Corp

​ប្រការ​នេះ​ហើយ​​ធ្វើ​ឲ្យ​ការ​សហការ​ ហាក់​ស្ថិត​ក្នុង​ដំណាក់កាល​ប្រទាញ​ប្រទង់​គ្នា។ ​ដោយ​ភាគី​ខាង Samsung ​ចង់​ឲ្យ​ Apple ​ដែល​ជា​អតិថិជន​នោះ ត្រូវ​បង់​ប្រាក់​បន្ថែម(ផាក​ពិន័យ)​ លើ​ករណី​ដែល​បន្ថយ​ចំនួន​បែប​នេះ(បើ​កម្ម៉ង់​ច្រើន​ហើយ​យក​តិចវិញ ធ្វើ​ឲ្យ Samsung ជា​អ្នក​ខាត​បង់​)។

រូបតំណាង

​យ៉ាង​ណា​មិញ​​ភាគ​ទាំង​សងខាង​នៅ​មិន​ទាន់​ចេញ​មុខ​មក​ដោះស្រាយ ឬក៏​សម្រេច​យ៉ាង​ណា​នោះ​ទេ? សូម​រង់​ចាំ​តាមដានបន្ត​ទៀត៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ រក្សា

មតិយោបល់