• 2019-06-21 07:12:14
  • ព័ត៌មាន

ស្ថាបនិក​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំៗ​របស់​ចិន ៣​ រូបទទួល​រង្វាន់​មួយពី​បក្សកុម្មុយនិស្ដ

  • 2019-06-21 07:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេល​ប្រារព្ធ​ខួប ៤០​ឆ្នាំ នៃ​គោលនយោបាយ "កំណែ​ទម្រង់ និង​ការ​បើកចំហ" របស់​ចិន កាលពីថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​ កន្លងទៅ។ ស្ថាបនិក​ក្រុមហ៊ុន​អ៊ីនធឺណិត​របស់​ចិន ចំនួន ៣​រូប ទទួល​បាន​រង្វាន់​កិត្តិយស ពី​បក្សកុម្មុយនិស្ដ​ចិន សម្រាប់​ការ​ចូលរួម​របស់​ពួកគេ​ក្នុង​ការ​ធ្វើ​កំណែទម្រង់ និង​ការ​បើកចំហ។

រូបភាព៖ People's China

ម្ចាស់ក្រុមហ៊ុន​យក្ស​របស់​ចិន​ទាំង ៣​រូប​នោះ មាន​លោក Robin Li ស្ថាបនិក​ក្រុមហ៊ុន Baidu លោក Pony Ma ស្ថាបនិក​ក្រុមហ៊ុន Tencent និង​លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba។

សូមបញ្ជាក់​ថា ស្ថាបនិក​ក្រុមហ៊ុន​ទាំង​៣ នេះ គឺ​ស្ថិត​ក្នុង​ចំណោម​បញ្ជី​មនុស្ស​ចំនួន ១០០​នាក់ ដែល​បក្ស​កុម្មុយនិស្ដ​ចិន នឹង​ផ្ដល់​រង្វាន់​កិត្តិយស សម្រាប់​ការ​ចូលរួម​ក្នុង​គោលនយោបាយ "កំណែទម្រង់ និង​ការ​បើកចំហ" ដែល​ផ្ដួចផ្ដើម​ដោយ​មេដឹកនាំ​ចិន តេង ស៊ាវពីង កាលពី​៤០​ឆ្នាំ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ វាសនា

មតិយោបល់