• 2019-06-24 01:00:00
  • ព័ត៌មាន

​រក​ឯណា​បាន! ​ទូរសព្ទ​ថ្ម​ឡើង ៤០៣០ mAh ​តែ​តម្លៃ​វិញ​ជាង ១០០ ដុល្លារ​ប៉ុណ្ណោះ​

  • 2019-06-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ VIVO ​បាន​បញ្ចេញ​លក់​ទូរសព្ទ​​ប្រភេទ​ធន់​កណ្ដាល​ម៉ូឌែល Y91C ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ​ងាយ​ប្រើ​ងាយ​កាន់ ​មាន​រូបរាង​ស្អាត​និង​ថែម​ទាំង​មាន​ថាមពល​ថ្ម​ធំ​អាច​ប្រើ​បាន​ច្រើន​ម៉ោង​ផង​ដែរ។

VIVO Y91C ​ប្រើ​បន្ទះ​ឈីប​ MTK6762R ល្បឿន​ ២.០ ​Ghz ​ទំហំ RAM 2GB ​មាន​មេម៉ូរី​ម៉ាស៊ីន 32GB (អាច​ថែម​មេម៉ូរី​កាត​ក្រៅ​បាន​ដល់ 256GB) ​មាន​ថាមពល​ថ្ម ៤០៣០ ​មីលីអំពែ​ម៉ោង ​ប្រើ​អេក្រង់​ប្រភេទ ​Halo Fullview display អាច​បង្ហាញ​រូប​ភាព​បាន​កម្រិត HD ទំហំ ​៦,២២ អ៊ិញ​។

​មាន​កាមេរ៉ា​ក្រោយ ១៣ ​មេហ្គាភិចសែល​ ​ឯ​កាមេរ៉ា​មុខ​​ទំហំ ៥ ​មេហ្គា​ភិចសែល​មាន​បំពាក់​បច្ចេកវិទ្យា AI Selfie ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 ​គាំទ្រ​ដោយ​ FunTouch OS 4.5 ​របស់ VIVO ផ្ទាល់និងមានជម្រើសពណ៌ ៣ គឺ ខៀវ ក្រហម និងពណ៌ខ្មៅ។

​ប្រសិន​បើ​លោក​អ្នក​ចាប់​អារម្មណ៍​ចង់​ទិញ​ជូន​អ្នក​មាន​គុណ ​ឬ​ទិញ​ទុក​ប្រើ​ជា​របស់​ខ្លួន​ឯង ​កុំ​ភ្លេច​អាច​រក​ទិញ​បាន​នៅ​គ្រប់​ហាង​លក់​ទូរសព្ទ​ដៃ​ទំនើប។ ក្រៅ​ពី​ទទួល​បាន​ទូរសព្ទ​មួយ​គ្រឿង​ដ៏​ស្រស់​​ស្អាត ​តម្លៃ​ធូរ​ថ្លៃ​ហើយ​នោះ អ្នក​ក៏​នឹង​ទទួល​បាន​សម្ភារៈ​ថែម​​ក្រៅ​ដូចជា អំពូល​ LED ​បំភ្លឺ​ពេល​យប់​សម្រាប់​អាន​សៀវភៅ​មួយ​ដ៏​ស្រស់​ស្អាត​ដែល​មាន​តម្លៃ​ជាង ១០ ដុល្លារ​បន្ថែម​​ទៀត​ផង។

​ចំពោះ​តម្លៃ​ពេញ ១៣៩ ដុល្លារ​បញ្ចុះ​នៅ​សល់​តែ ១១៩ ដុល្លារ​ប៉ុណ្ណោះ៕

អត្ថបទ៖ រក្សា

មតិយោបល់