• 2019-06-21 04:04:11
  • ព័ត៌មាន

លេច​គំរូ​រាង iPhone XII ឆ្នាំ ២០២០ ​អេក្រង់​វិវត្ត​តូច​ធំ​ខុស​គ្នា​ឆ្ងាយ​ជាង​មុន

  • 2019-06-21 04:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​អ្នក​រចនា​ល្បី​ឈ្មោះ Ben Geskin ​បាន​ចែករំលែក​រូបភាព [Concept] នៃ​ iPhone XII ឬ iPhone ឆ្នាំ ២០២០ ដែល​មាន​ការ​វិវត្ត​ទំហំ​អេក្រង់​ពី ៦,៥ អ៊ីញ​ឡើង​ដល់ ៦,៧ អ៊ីញ​សម្រាប់ XII Max និង XII ធម្មតា​ទម្លាក់​ពី ៥,៨ អ៊ីញ​មក​សល់ ៥,៤ អ៊ីញ​វិញ។

ជុំវិញ​ការ​រចនា​ដែល​ទាញ​ចេញ​ពី​ការ​ព្យាករណ៍​របស់​លោក Ming-Chi Kuo ដូច​បញ្ជាក់​ខាង​លើ ​បើ​ប្រៀបធៀប​គ្នា​នឹង​ការ​ដាក់​ផ្ទឹម iPhone XS/XS Max ​គឺ​ឃើញ​មាន​គម្លាត​អេក្រង់​ខុស​គ្នា​ឆ្ងាយ។

ពុំ​មាន​ការ​ប្រែប្រួល​រចនាបថ​ផ្នែក​ខាង​មុខ ពោល​គឺ​រំពឹង​នឹង​ប្រើប្រាស់​អេក្រង់​ឆក​កណ្តាល​ដូច​សេរ៊ី​ឆ្នាំ ២០១៨ ស្រប​ពេល​កាមេរ៉ា​ក្រោយ​ជា​រាង​ការេ​ចំនួន ៣ គ្រាប់។ ខណៈ iPhone XR សេរ៊ី​ឆ្នាំ ២០២០ ទំនង​ជា​ប្រើប្រាស់​អេក្រង់ ៦,១ អ៊ីញ​ដដែល ប៉ុន្តែ​អភិវឌ្ឍ​ឡើង​ដល់​បន្ទះ​អេក្រង់​ធុន​ខ្ពស់ OLED។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់