• 2019-06-20 11:39:18
  • ព័ត៌មាន

Google កំពុង​គិតគូរ​អភិវឌ្ឍ​ន៍ OS ថ្មី​មកជំនួស​កន្លែង​ Android

  • 2019-06-20 11:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google​ កំពុង​ធ្វើការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មីមួយ ដែលអាច​​នឹង​ប្រើ​ជំនួស​កន្លែង​ Android នៅ​ ៥ ឆ្នាំ​បន្ទាប់​ ដែល​មាន​ឈ្មោះ​​ហៅថា​ Fuchsia ជា​គម្រោង​មួយ​បច្ចុប្បន្ន​ដែលមាន​វិស្វករ​ចំនួន​ ១០០ នាក់​ចូលរួម​ក្នុងការអភិវឌ្ឍន៍។ នេះ​បើយោង​តាម​វេបសាយ​ Bloomberg។

រូបតំណាង

ត្បិតថាមិន​ដូច​ Android ដែល​រចនា​ប្រព័ន្ធ​ផ្ដោត​សំខាន់​លើ​ស្មាតហ្វូន​ និងឧបករណ៍នានា​ជាប្រភេទ Touchscreen ក៏ដោយ តែប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Fuchsia នឹងដាក់​មុខងារ​គ្រប់គ្រង​ដោយ​សំឡេង​ និង​បច្ចេកវិទ្យា​ AI ជា​ចម្បង ដើម្បីឧបករណ៍កាន់តែឆ្លាតវៃថែមមួយកម្រិតទៀត។ យ៉ាងណាមិញ វាមិន​ទាន់​មាន​គំរូ​រូបរាង​សម្រាប់​ Fuchsia នៅ​ឡើយ​ទេ​។

OS ថ្មីនេះត្រូវ​បាន​រចនា​ ដើម្បី​កែប្រែ​ទំហំ​អេក្រង់​ច្រើន​ខុសគ្នា​ គោលដៅ​ដំណើរការ​លើ​ទូរទស្សន៍​ រថយន្ត​ និង​ទូរ​ទឹកកក​ឯណោះវិញ។

រូបតំណាង

Fuchsia បង្កប់ដោយកូដជាប្រព័ន្ធស្មុគស្មាញខុសគ្នា​ពី​ Android ដោយ​ Android បង្កើត​លើ​ Linux ខណៈ​ Fuchsia ពឹង​ផ្អែក​លើ​ Zircon។ ការ​ប្ដូរ​ពី​ Linux នឹង​អាច​ប៉ះពាល់​លក្ខណៈ​អាច​ប្រើ​បាន​ជាមួយ​ Hardware ចាស់​ៗ តែ​ប្រហែល​នឹង​​នាំ​មក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជាង​នេះ​។ ការ​អភិវឌ្ឍន៍​ Fuchsia ថ្មី​ មិន​បង្ហាញ​ពី​រូបរាង​ និង​មុខងារ​នានា​នៅ​ឡើយ​ទេ​។

បើ​ការ​ផ្លាស់ប្ដូរ​នេះ​កើតឡើង​ជា​ផ្លូវការ​មែន​ ក៏​មាន​សន្ទុះ​យឺតយ៉ាវ​ដែរ​ ​ដើម្បីនឹង​នាំ​បទពិសោធន៍​ថ្មី​ៗ​បន្ត​ទៀត​។ តែមែនទែន​ទៅ​ Google ធ្វើការ​លើ​គម្រោង​ Fuchsia មិន​ចម្លែក​នោះ​ឡើយ​ព្រោះ​អនាគត​អ្វីៗនឹងប្រែប្រួល មិនអាចចេះតែនៅមួយកន្លែងនោះទេ៕

អានអត្ថបទ

ប្រភព៖ Mashable | tescoliving អត្ថបទ៖ ប៊ុនធឿន

មតិយោបល់