• 2019-06-20 08:46:31
  • ព័ត៌មាន

Oppo ម៉ូឌែលនេះទោះ​ ​Crush​ ​នៅ​ឆ្ងាយ​ប៉ុណ្ណា​​ក៏​ ​Zoom​ ​ឃើញ​ដែរ​!

  • 2019-06-20 08:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​រូបភាព​វីដេអូ​បែកធ្លាយ​មួយ​ ​បាន​បង្ហាញ​ពី​ការ​ ​Zoom​ ​យក​រូបភាព​កាណូត​ពី​ចំងាយ​នៅ​លើ​ផ្ទៃសមុទ្រ​ ដោយ​ថត​នៅ ​ខេត្តកំពត​ ​និង​​ ខេត្ត​កែប​យើង​តែម្តង​ ​ដោយ​រូបភាព​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​​ពី​សមត្ថភាព​ថត​ពង្រីក​រូបភាព​ពី​ចំងាយ​ទៅលើ​កាណូត​មួយ​។

ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​10X

វីដេអូនោះបង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ ​OPPO​ ចង់​បង្ហាញ​ពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​ដែល​គ្រប់គ្នា​ដឹង​ហើយ​ថា​វា​ជា​បច្ចេកវិទ្យា​ថ្មី​ ​ដែល​ស្ថិតនៅ​ក្នុង​​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​10X​ ​ស៊េរី​ថ្មី​ ​ដែល​ទើបតែ​ដាក់ចេញ​លក់​នា​ពេល​ថ្មី​ៗ​នេះ​ ​នៅ​លើ​ទីផ្សារ​ទូរសព្ទ​ដៃ​ដូច្នោះ​ដែរ​។​

​លើក​នេះ​ទោះជា​លោកអ្នក​ទៅដល់​ទីណា​ ​ក៏​មិនបាច់​ខ្វាយខ្វល់​រឿងZoom​ ​យក​រូបភាព​ ​ដែល​នៅ​ចំងាយ​ឆ្ងាយ​ ​និង​មិន​ច្បាស់​ទៀត​ទេ​ ​ហើយ​ចំពោះ​អ្នក​ដែល​ស្រលាញ់​រូប​ទេសភាព​ស្អា​តៗ​ ​ឬ​ ​អ្នក​ដែល​ស្រលាញ់​ការ​ថតរូប​សត្វព្រៃ​ក្នុង​ដំណើរ​កំសាន្ត​នៅ​ទី​ជិត​ ​ឬ​ទី​ឆ្ងាយ​ក្តី​​គឺថា​ ​60X​ ​Digital​ ​Zoom​ ​របស់​ ​OPPO​ ​Reno​ ​10X​ ​អាច​ជួយ​លោកអ្នក​បាន​ ​ដោយ​មិន​ចាំបាច់​យួរ​កាមេរ៉ា​ខា​ណុង​ធំៗ​ទៅតាម​ខ្លួន​ទៀត​ឡើយ​។

​មិន​ខុស​អី​ដែល​ ​Slogan​ ​របស់​ ​OPPO​ ​Reno​ ​គឺ​បាន​សរសេរ​ថា​ ​”​លើស​ពី​អ្វី​ដែល​អ្នកមើល​ឃើញ​ ​“​​គឺ​ធ្វើឲ្យ​វត្ថុ​ដែល​នៅ​ឆ្ងាយ​ៗ​ពី​លោកអ្នក​ ​កាន់តែ​ខិត​ជិត​មករ​ក​លោកអ្នក​ដូច្នោះ​ដែរ​ ​។​ ​ម្យ៉ាងវិញទៀត​ឧទាហរណ៍​ប្រសិនបើ​លោកអ្នក​ដែល​លួច​ ​Crush​ ​គេ​អី​!​ ​កាន់តែ​លែង​បារម្ភ​ទៀតហើយ​ ។ ក៏ព្រោះតែ​ ​Zoom​ ដល់ ៦០ ដង​​និង​ចាប់​យក​ថតរូប​ ​Crush​ ​របស់​អ្នកពី​ចំងាយ​ ​គឺ​ថា​ឃើញ​ហើយ​ ​ពេញចិត្ត​ស្តូក​តែម្តង​។

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

​សូម​បញ្ជាក់​ថា​ ចំណុច​សំខាន់​របស់​ ​OPPO​ ​Reno​ ​10X​ ​ក្រៅពី​មាន​បង្កប់​បច្ចេកវិទ្យា​ ​Zoom​ ​60ដង​នៅ​លើ​កាមេរ៉ា​ក្រោយ​ទំហំ48MP​+​8MP​+​13MP​ ​រួចហើយ​ ​វា​ក៏​មាន​កាមេរ៉ា​មុខ​ទំហំ​ ​16MP​+​AI​ ​Beauty​ ​+​Soft​ ​Light​ ​(​ភ្លើង​ជំនួយ​ពេល​ថ​ត​ស៊ែ​ល​ហ្វី​ ​និង​ ​ពេល​ថត​ ​Live​ ​តាម​បណ្តាញ​សង្គម​យ៉ាង​ងាយស្រួល​ផង​ដែរ​)​ ​មិន​តែប៉ុណ្ណោះ​វា​មាន​ថាមពល​ថ្ម​ធំ​ ​4065mAh​ ​,​ ​RAM​ ​8GB​+​ROM256GB​,​អេក្រង់​លាត​ពេញ​ ​AMOLED​ ​FHD​+​ ​6.6​ ​Inch​ ​កម្រិត​ ​93.1​%​៕​ ​

អត្ថបទ៖ រក្សា

មតិយោបល់