• 2019-06-20 02:46:24
  • ព័ត៌មាន

ត្រៀម​​លុយ​ថែម​ទៅ! iPhone 11 អាច​នឹង​ថ្លៃ​ជាង iPhone XS ខ្ទង់ ៣០០ ដុល្លារ

  • 2019-06-20 02:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំវិញ​រឿង​ចាក់ស្រេះ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-ចិន ជា​កត្តា​ត្រូវ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​និង​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​ iPhone ក្នុង​ប្រទេស​ចិន​ចាំ​បាច់​ត្រូវ​ផ្លាស់​ទីតាំង​ទៅ​ប្រទេស​ដទៃ។ មូលហេតុ​ទាំង​នេះ​ហើយ​ក៏​នឹង​ជំរុញ​ឲ្យ​តម្លៃ​នៃ​ការ​លក់ iPhone 11 សម្រាប់​ឆ្នាំ ២០១៩ ទំនង​មាន​ការ​កើន​ឡើង​ប្រមាណ ៣០០ ដុល្លារ។

តាម​សារព័ត៌មាន DailyMail ​បាន​ចុះ​ផ្សាយ​ថា​អតិថិជន​នឹង​ត្រូវ​ចាយ​ ៣ សន្លឹក​បន្ថែម​ទៀត​លើ​ការ​ចង់​បាន iPhone 11 ដោយ​លើក​ហេតុផល​សាមញ្ញ​សោត​យ៉ាង​ដូច​ជា​ក្រុមហ៊ុន Foxconn ដែល​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន Apple ​ចាំ​បាច់​ត្រូវ​ផ្លាស់​ទីតាំង​រោងចក្រ​របស់​ខ្លួន​ដាក់​ក្រៅ​ទឹកដី​ប្រទេស​ចិន ដើម្បី​បញ្ចៀស​ការ​ដំឡើង​ថ្លៃ​ពន្ធ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Donald Trump។

កន្លង​ទៅ​តាម​សារព័ត៌មាន WSJ ​ធ្លាប់​បង្ហើប​ថា​ Foxconn ​ក៏​មាន​រោងចក្រ​ប៉ុន្មាន​កន្លែង​នៅ​ប្រទេស​ប្រេស៊ីល ឥណ្ឌូណេស៊ី ជប៉ុន មុិចស៊ីកូ សាធារណរដ្ឋឆែក អាមេរិក អូស្រ្តាលី និង​វៀតណាម ប៉ុន្តែ Foxconn ​ពុំ​អាច​លម្អិត​បាន​ឡើយ​ថា​ទាមទារ​ពេលវេលា​និង​ទំហំ​ចំណាយ​ច្រើន​ប៉ុណ្ណា​ដើម្បី​រៀបចំ​ដំណើរការ​ផ្លាស់ប្តូរ​នេះ​សារ​ជា​ថ្មី។

​បញ្ហា​ដែល​ក្រុមហ៊ុន​អាច​ជួប​ប្រទះ​ក្នុង​ការ​ផ្លាស់ប្តូរ​ទីតាំង រួម​មាន​ការ​ទាមទារ​ឲ្យ​ជួល​បុគ្គលិក​ថ្មី ​និង​ការ​ចាប់​ផ្តើម​រចនាសម្ព័ន្ធ​ពី​ដំណាក់កាល​ដំបូង​មក​វិញ។ បើ​តាម​រយៈ​ការ​ព្យាករណ៍​អាច​ចំណាយ​ពេលវេលា​ចន្លោះ​ពី ១២ ទៅ ១៨ ខែ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់