• 2019-06-20 02:24:50
  • ព័ត៌មាន

បុគ្គលិក Xiaomi ម្នាក់ ត្រូវ​ដេញ​ចោល​ភ្លាមៗ ព្រោះ​​យក​រូប LG ​មក​ប្រើ

  • 2019-06-20 02:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​ទទួល​ស្គាល់​ថា​បាន​យក​រូបភាព​វិចិត្រ​ម្នាក់​មក​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត​​ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន និង​និយាយ​ថា​បាន​បញ្ឈប់​បុគ្គលិក​ដែល​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​ហើយ។

រឿង​ហេតុ​កើត​ឡើង​ដោយ​វិបសាយ​ Xiaomi នៅ​អេស្ប៉ាញ​បាន​ប្រើ​ប្រាស់​ធាតុ​ផ្សំ​​ពី​ការ​បង្កើត​ចំនួន​ ៣ ដោយ​វិចិត្រករ​​គំនូរ 3D ឈ្មោះ​ថា​ Peter Tarka។ Tarka និយាយ​ថា​​ច្បាស់ ១០០% ដែល Xiaomi បាន​យក​​ការងារ​របស់​ខ្លួន​ទៅ​ប្រើ​។ ពេល​នេះ Xiaomi បាន​ដាក់​កំហុស​លើ​បុគ្គលិក​ម្នាក់ និង​និយាយ​ថា​បញ្ហា​នេះ​កើត​មាន​ដោយ​សារ​ ​ចន្លោះ​ប្រហោង​នៃ​ដំណើរ​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន។

ស្នាដៃរបស់ Tarka

​Tarka បាន​បង្កើត​រូបភាព​ចលនា (GIF) មួយ​បង្ហាញ​ថា​ធាតុ​ផ្សំ​ចំនួន​ ៣ របស់​ខ្លួន​ ត្រូវ​បាន​ផ្គុំ​ចូល​គ្នា​បែប​ណា​ ដើម្បី​បង្កើត​ជា​រូបភាព​ពាណិជ្ជកម្ម​របស់ Xiaomi បាន។

កាន់​តែ​ធ្ងន់ធ្ងរ​នោះ​គឺ ធាតុ​ផ្សំ​ចំនួន​ពីរ ជា​ការងារ​ដែល Tarka បាន​បង្កើត​ឡើង​ តាម​តម្រូវ​ការ​​​របស់ LG ដែល​ជា​គូ​ប្រជែង​ធំ​មួយ​របស់ Xiaomi៕

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់