• 2019-06-19 02:29:55
  • ព័ត៌មាន

មកមើលវីដេអូ​ ​Review​ ​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​របស់​ ​OPPO​ ​Reno​ បន្តិចមើល៎!

  • 2019-06-19 02:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្លាប់តែ​ឃើញ​ ​តាមរយៈ​ព័ត៌មាន​ទូទៅ​នៃ​បច្ចេកវិទ្យា​ថ្មី​របស់​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​ដែល​មាន​បង្កប់​បច្ចេកវិទ្យា​មហា​ ​Zoom​ ​គឺ​ ​60X​ ​Digital​ ​Zoom​ ​អី​ឡូវ​បាន​លឺ​ ​និង​​ឃើញច្បាស់​ភ្នែក​ហើយ​ ​ពិតជា​មិនធម្មតា​របស់​គេ​មែន​។

​វីដេអូ​ ​Review​ ​ដែល​ធ្វើឡើង​ដោយ​​ John​ ​Sey​ ​Tech​ ដែល​តាម​ការ​បញ្ចាក់​នៅក្នុង​វីដេអូ​ ​Review​ ​នោះ​បាន​បង្ហាញថា​ ​OPPO​ ​បាន​រចនា​​និង​ ​Upgrade​ ​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​របស់​ ​OPPO​ ​Reno​ ​10X​ ​និង​ទទួល​បានការ​កោតសរសើរ​ខ្លាំង​ពី​John​ ​Sey​

លោក និយាយ​បាន​ថា​វា​កំពុង​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ថត​រូប​ល្បី​ៗ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​​នៅ​លើ​ពិភពលោក​ធ្វើការ​ពិចារណា​ហើយ​នៅពេល​នេះ​ ​ព្រោះ​គុណសម្បត្តិ​របស់​វា​មាន​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​កំ​លាយ​ខ្លួនឯង​ទៅជា​ជំនួយការ​ដ៏​ឆ្លាតវៃ​ដល់​អ្នកជំនាញ​ថតរូប​ទាំងនោះ​ ​ដែល​ងាយស្រួល​ដាក់​តាម​ខ្លួន​​ទៅ​គ្រប់​ទីកន្លែង​ ​និង​​មានមុខ​ងារ​ជាច្រើន​ថែមទៀត​ ​ដែល​អាច​ផ្តល់​ឲ្យ​ពួកគេ​នូវ​រូបភាព​យ៉ាង​ទាក់ទាញ​​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ ​ព្រោះ​ឭ​ថា​ ​OPPO​ ​Reno​ ​ជា​ស៊េរិ​ថ្មី​សម្រាប់​ការ​ច្នៃប្រឌិត​ថ្មី​​គ្មាន​ដែន​កំណត់​។​

​លោក​ ​John​ ​Sey​ ​Tech​ ​បាន​បង្ហាញ​ពីរ​បៀ​បនៃ​ថតរូប​ភាព​គ្រប់​ ​Function​ ​ទាំងអស់​ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ ​OPPO​ ​Reno​ ​10X​ ​(​វា​ឈ្មោះ​ ​Reno10X​ ​តែ​វាZoom​ ​បាន60X​)​ ​ជាពិសេស​គឺ​ការ​ ​Zoom​ ​រហូតដល់​ទៅ​ ​60 ដង​សឹងតែ​មិន​បែក​គ្រាប់​អ្វី​ទាំងអស់​!​ ​

Zoom​ ​កាន់តែ​ឆ្ងាយ​ ​កាន់តែ​ច្បាស់​ ​ដោយ​អ្នកខ្លះ​ធ្លាប់​បាន​និយាយ​គ្នា​លេង​ថា​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​បាន​បង្កប់​បច្ចេកវិទ្យា​ ​Zoom​ ​កប់​ពពក​ឯណោះ​កាលពីមុន​ពេល​ប្រកាស​ខ្លួន​នៅ​លើ​ទីផ្សារ​!​ ​អី​ឡូវ​ពិតជា​ដូច​ការ​អួត​របស់​ពួកគេ​មែន​។​

​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​នៅក្នុង​តួ​ខ្លួន​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​តម្លៃ​ ៨៩៩ ដុល្លារ ​នេះ​​មិន​ធ្វើឲ្យ​លោកអ្នក​ខកចិត្ត​នោះ​ទេ​ ​ព្រោះ​ចាប់ពី​ស៊េរី​ ​Reno​ ​នេះ​ទៅ​។

OPPO​ ​មិន​ព្រលែ​ង​ដៃ​ទៀត​ឡើយ​ ​គឺថា​សំរុក​យក​តែម្តង​ចំពោះ​ការ​ច្នៃប្រឌិត​លើ​បច្ចេកវិទ្យា​កាមេរ៉ា​ ​និង​ ​កម្លាំង​ម៉ាស៊ីន​ផ្ទុក​ ​និង​ ​ផ្សេង​ៗ​ទៀត​ ​គឺ​ ​Brand​ ​មួយ​នេះ​តែងតែ​ ​Supersized​ ​អ្នកប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ជានិច្ច​នៅ​ទូទាំង​ពិភពលោក​ហួសពី​ការស្មាន​របស់​ពួកគេ​។

​ដូច្នេះ​បើ​ចង់​ជ្រាប​ច្បាស់​​វីដេអូ​ ​Review​ ​នេះ​សូម​ទស្សនា​វីដេអូ​ ​Full​ ​តាមរយៈ​តំណរ​ភ្ជាប់​នេះ​ទាំងអស់គ្នា​

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់