• 2019-06-17 09:01:48
  • ព័ត៌មាន

រកឃើញក្រុមជ័យលាភីជើងឯក ROS KH Cup 2019 រដូវកាលទី១ហើយបានប្រាក់២៥លានរៀល

  • 2019-06-17 09:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​ព្រឹត្តិ​ការណ៍​ដ៏​កក្រើក​ និង​ធំ​សម្បើម​នៃ​ការប្រកួត​ហ្គេម​អន​ឡាញ​ Rule​ of​ Survival​ អស់​ជាច្រើន​សប្តាហ៍​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពីសំណាក់​ក្រុម​យុវជន​កម្ពុជា​កាលពី​ថ្ងៃសៅរ៍​នេះ​ នៅ​ផ្សារ​ទំនើប​ AEON​ SENSOK​ ដែល​មានការ​សហការ​ឧបត្ថម្ភ​ដោយក្រុម​ហ៊ុន​ Cellcard​ និង​ ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ OPPO​ ដែល​ជា​ក្រុមហ៊ុន​ទូរសព្ទ​តែមួយគត់​ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ​តាំងពី ​ដើម​កម្មវិធី​រហូតដល់​ចប់​ជាមួយនឹង​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និច​ជាតិ​កម្ពុជា​។

តោះ​!! មក​មើល​ស្នាមញញឹម​របស់​ក្រុម​យុវជន​ដែល​ជា​ជ័យ​លេ​ភី​ ហ្គេម​ Rule​ of​ Survival​ និង​ យុវ​ជន​ឆ្នើម​ៗដទៃទៀត​ដែល​បាន​ឈ្នះ​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​ពី​ការប្រកួត​ហ្គេម​អន​ឡាញ​ Rule​ of​ Survival​ ដ៏​ស្វិតស្វាញ​រដូវ​កាល​ទី ១ នេះ​ដោយ​ជ័យ​លេ​ភី​លេខ ១​ បាន​ទៅលើ​ក្រុម​យុវជន​ Mister​ ដែល​បាន​ទទួល​នូវ​ប្រាក់​រង្វាន់​ ២៥​.០០០​.០០០​ រៀល​ និង​ទូរសព្ទ​ស៊េរី​ថ្មី​ OPPO​ F11​ Pro​ ម្នាក់​មួយ​គ្រឿង​ ហើយ​ពួកគេ​នឹង​មានឱកាស​ដើម្បី​ចូលរួម​ការប្រកួត​ហ្គេម​អេ​ឡិច​ត្រូ​និច​ កីឡា​ស៊ី​ហ្គេម​លើក​ទី ៣០ នៅ​ប្រទេស​ហ្វីលីពីន​ផង​ដែរ​។។ 

OPPO​ F11​ Pro​ ជា​ទូរសព្ទ​ដែល​មាន​ចំនុច​ពិសេស​ជាច្រើន​ក្នុង​ការ​បំពេញ​ទៅតាម​ក្តី​ប្រាថ្នា​របស់​អតិថិជន​គ្រប់រូប​ដូចជា​៖ កម្លាំង​ផ្ទុក​ ROM128BG​ +RAM​ 6GB​ កាន់តែ​ងាយស្រួល​សម្រាប់​ Gamers​ និង​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​ 48​ MP​ ,កា​ម៉េ​រា​មុខ​បង្កប់ខ្លួន​ផុស​ឡើង​នៅ​ចំណុច​កណ្តាល​ទំហំ​ 16MP​ +AI​ beauty​ 2.1​, ថាមពល​ថ្ម​ទំហំ​ 4000mAh​ ,បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ VOOC​ ជំនាន់​ 3.0​ ,មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ Hyper​ Boost​ , អេក្រង់​បែប​លាត​ពេញ​ទំហំ​ 6.53​ inch​ ដែល​មានកម្រិត​បង្ហាញ​ FHD​+ រហូតដល់​ទៅ​ 90.9​%)។

ចំណែក​ចំណាត់ថ្នាក់​លេខ២​ បាន​ទៅលើ​ក្រុម​ដែល​មានឈ្មោះ​ថា​ Warrior​ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់២០​.០០០​.០០០រៀល​ និង​ ទូរសព្ទ​ F11​ ម្នាក់​មួយ​គ្រឿង​ និង​ ក្រុម​លេខ៣បាន​ទៅលើ​ក្រុម​ UP​ ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ ១០​.០០០​.០០០ រៀល​ និង​ក្រុមកីឡា​ករ​ឆ្នើម​ និង​ក្រុមកីឡា​ករ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​បំផុត​ សុទ្ធតែ​ទទួល​បាន​ទូរសព្ទ​ដៃ​ទំនើប​ OPPO​ ម្នាក់​មួយ​គ្រឿង​បន្ថែម​ទៀតផង​។

ទាំងនេះ​គឺជា​ឱកាស​ថ្មី​មួយទៀត​ហើយ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​មួយចំនួន​ ដែល​និយម​លេង​ហ្គេម​អន​ឡា​ញតាម​អ៊ី​នធើ​ណែ​ត ដោយ​មិន​ចំណាយពេល​វេលា​ឥតប្រយោជន៍​ និង​ ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​ថែមទៀត​ផង​ ប៉ុន្តែ​ទោះបីជា​បងប្អូន​យើង​និយម​លេង​ហ្គេម​យ៉ាងណាក៏ដោយ​ សូមកុំ​ភ្លេច​ការសិក្សា​ផង​ណា​!

ហេ​ហេ​ហេ​ រៀន​ក៏​ពូកែ​ លេង​ហ្គេម​កាន់តែ​ឆ្លាត​ទៀត​ គឺ​អេម​តែម្តង​៕

អត្ថបទ៖ រក្សា

មតិយោបល់