• 2019-06-17 00:00:00
  • ហាងឆេងផលិតផល

iPhone មួយទឹក 7/7Plus, 8/8Plus និង X កំពុង​មាន​ទីផ្សារ​មើល​តម្លៃលក់​តាម​ហាងព្រឹកនេះ

  • 2019-06-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ព័ត៌មាន​ពី​ការ​បញ្ចេញ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​គឺ iOS 13 ដែល​បាន​ធ្វើ​អោយiPhone ចំនួន​បី​ម៉ូដែល​ចេញ​ពី​បញ្ជី​ក្នុង​កំណែ​ទម្រង់​ថ្មី​នេះ រួម​មាន iPhone 5s, iPhone 6 និង iPhone 6 Plus ។

តែ​ទោះ​ជា​យ៉ាង​ណា iPhone បី​ម៉ូដែល​នេះ​ក៏​នៅ​តែ​អាច​ប្រើ​បាន​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​មុនៗ។ ងាក​មក​មើល​តម្លៃ​វិញ​នៅ​តាម​ហាង​នៅ​តែ​មាន​លក់​នៅ​លើ​ទីផ្សារ​សម្រាប់ iPhone 5s មាន​តម្លៃ​ខ្ទង់ ៦០ ទៅ ៨០ ដុល្លារ iPhone 6 មាន​តម្លៃ​ខ្ទង់ ១០០ ទៅ ១៣០ ដុល្លារ និង iPhone 6 Plus មាន​តម្លៃ​ខ្ទង់ ១៥០ ទៅ ២០០ ដុល្លារ។

ចំពោះ​តម្លៃ iPhone ចាប់​បី​ស៊េរី 7 រហូត​ដល់ X វិញ​ក៏​មាន​ការ​ប្រែប្រួល​ខ្លះៗដែរ។

ចង់​ដឹង​ច្បាស់​ឆែក​តម្លៃ​ខាង​ក្រោម៖

សម្រាប់ iPhone ដែល​អាច​ដំឡើង iOS 13 បាន​រួម​មាន​ iPhone XS/XS Max, iPhone XR, iPhone X, iPhone 8/8 Plus, iPhone 7/7 Plus, iPhone 6s/6s Plus និង iPhone SE រួម​ទាំង iPod Touch ជំនាន់​ទី ៧ ដែល​ទើប​ចេញ​លក់​កាល​ពី​ថ្មីៗ​នេះ​ផង​ដែរ៕​

បញ្ជាក់៖ តម្លៃប្រែប្រួល​ទៅតាមទីផ្សារ និងគុណភាពជាក់​ស្ដែង។

អត្ថបទ៖ ម៉េងងី

មតិយោបល់