• 2019-06-17 03:25:00
  • ហាងឆេងផលិតផល

ខុស Option ស៊េរីឆ្នាំ និងពណ៌ Lexus, Highlander, Prius តម្លៃខុសគ្នាប៉ុន្មាន?

  • 2019-06-17 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ធ្លាប់​បង្ហាញ​ពី​តម្លៃ​ឡាន​មួយ​ទឹក​ស៊េរីពេញនិយម មាន​លក់​នៅ​តាម​ឃ្លាំង​ធំៗ​មួយ​ចំនួន។ តម្លៃ​ទីផ្សារ​រថយន្ត​មួយ​ទឹក មិនមានការកំណត់ច្បាស់លាស់​ទេ អាស្រ័យ​តាមការ​ចចារ​ និង​ជម្រើស​ Option ជា​ដើម។ សម្រាប់​តម្លៃ​ អាច​ខុស​គ្នា​ច្រើន​រហូត​ដល់ខ្ទង់​ពាន់ដុល្លារ​​ក៏​មាន​។

ផ្អែកទៅទីផ្សាពេញនិយមក្នុងស្រុកតម្លៃ​ខុស​គ្នា​របស់​ឡាន​មួយ​ទឹក Lexus, Prius និងHighlander តាមស៊េរីឆ្នាំ ពណ៌ និង​ Option ដូច​ខាងក្រោម៖

Lexus RX300

ស៊េរី​ឆ្នាំ ២០០០ ដល់ ២០០៣ តម្លៃ​ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស និង​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី​ពណ៌​ទឹក​មាស ទៅពណ៌​ទឹក​ប្រាក់ សម្រាប់​ស៊េរី​ឆ្នាំ គុណភាព និង Option តែ​មួយ។ ចំពោះ​ពណ៌​ខ្មៅ ក្រហម ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ស​ចន្លោះ​ពី ២ ៥០០ ទៅ ៣ ០០០ ដុល្លារ

តម្លៃ​ក៏​អាច​ខុស​គ្នា​ប្រមាណ​ជា ១ ០០០ ទៅ ២ ០០០ ដុល្លារ ពី​ប្រភេទ​ប៉ុង (ប៉ុង១ ថ្លៃជាងប៉ុង២សម្រាប់ទីផ្សារស្រុកខ្មែរ)។

Lexus RX330

ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៦ តម្លៃ​ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស និង​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់ សម្រាប់​ គុណភាព និង​ស៊េរី​ឆ្នាំ​តែ​មួយ។ ចំពោះ​ពណ៌​ខ្មៅ ក្រហម ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ស​ចន្លោះ​ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ

ចំពោះ Option នៅ​លើ RX330 នេះ​វិញ​មាន​តម្លៃ​ខុស​គ្នា​ប្រមាណ​ជា ២ ០០០ ទៅ ៣ ០០០ ដុល្លារ​ ពី Base Option, Hafl Full និង Full Option។

Lexus RX400h

ស៊េរី​ឆ្នាំ ២០០៦ មាន​តម្លៃ​ ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស និង​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់ សម្រាប់​ គុណភាព និង​ស៊េរី​ឆ្នាំ​តែ​មួយ។ ចំពោះ​ពណ៌​ខ្មៅ ក្រហម ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ស​ចន្លោះ​ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ

ចំពោះ Option នៅ​លើ RX400h ឆ្នាំ ២០០៦ នេះ​វិញ​មាន​តម្លៃ​ខុស​គ្នា​ប្រមាណ​ជា **២ ០០០ ទៅ ៣ ០០០ ដុល្លារ​**ពី Base Option, Hafl Full និង Full Option។

Highlander

ស៊េរី​ឆ្នាំ ២០០១ ដល់ ២០០៤ មាន​តម្លៃ​ ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស និង​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់ សម្រាប់​ គុណភាព និង​ស៊េរី​ឆ្នាំ​តែ​មួយ។ ចំពោះ​ពណ៌​ខ្មៅ ក្រហម ស្លែ ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ ទឹក​ប្រាក។

ចំពោះ Option នៅ​លើ​ឡាន Highlander នេះ​វិញ​មាន​តម្លៃ​ខុស​គ្នា​ពី ១ ៥០០ ទៅ ២ ០០០ ដុល្លារ សម្រាប់​ម៉ាស៊ីន ប្រភេទ​ប៉ុង និង Base, Limited និង Full Option។

ឡាន Prius ប្រភេទ Option និង​ពណ៌​ពេញ​និយម​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧

  • ប្រភេទ Base Option

ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌​ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ ទឹក​មាស​ចន្លោះ​ពី ៣០០ ទៅ ៤០០ ដុល្លារ និង​មាន​តម្លៃ​ទាប​ជាង​ពណ៌​ស ចន្លោះពី ៧០០ ទៅ ១ ០០០ ដុល្លារ

  • ប្រភេទ Half Full

ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌​ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ ទឹក​មាស​ចន្លោះ​ពី ៣០០ ទៅ ៤០០ ដុល្លារ និង​មាន​តម្លៃ​ទាប​ជាង​ពណ៌​ស ចន្លោះពី ៧០០ ទៅ ១ ០០០ ដុល្លារ

  • ប្រភេទ Full Option

ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌​ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ ទឹក​មាស​ចន្លោះ​ពី ៤០០ ទៅ ១ ០០០ ដុល្លារ និង​មាន​តម្លៃ​ទាប​ជាង​ពណ៌​ស ចន្លោះ ពី ៩០០ ទៅ ១ ៥០០ ដុល្លារ

ចំពោះ Option នៅ​លើ​ស៊េរី​ឡាន Prius នេះ​វិញ​មាន​តម្លៃ​ខុស​គ្នា​ប្រមាណ​ជា ៥០០ ទៅ ១ ០០០ ដុល្លារ​ ពី Base Option, Hafl Full និង Full Option។

ចំពោះតម្លៃខាងលើនេះដែរក៏អាចមានភាពខុសគ្នាទៅតាមការចរចានៅពេលទៅទិញ និងហាងឆេងតម្លៃឡានមួយទឹក៕

អត្ថបទ៖ ម៉េងងី

មតិយោបល់