• 2019-06-15 02:19:36
  • ព័ត៌មាន

សឹង​មិន​ជឿ! Land Rover ប្ដឹង​ឈ្នះ​ក្រុមហ៊ុន​ចិន​​ដែល​លួច​ចម្លង​ម៉ូត​រថយន្ត​ខ្លួន

  • 2019-06-15 02:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ឆ្លង​កាត់​សង្គ្រាម​នៅ​តុលាការ​​ប្រទេស​ចិន​​​អស់​ប្រមាណ​ ៣ ឆ្នាំ ទី​បំផុត​ក្រុមហ៊ុន​ Jaguar Land Rover ទទួល​បាន​ជ័យ​ជម្នះ​លើ​រឿង​ក្ដី​ត​ទល់​នឹង​ក្រុមហ៊ុន​រថយន្ត​​ Landwind របស់​ចិន។

Range Rover Evoque

សាលា​ដំបូង​នៃ​ទីក្រុង​ប៉េកាំង​បាន​រក​ឃើញ​ថា​រថយន្ត​ Range Rover Evoque មាន​ប្រើ​ប្រាស់​រចនាបថ​ពិសេស​ចំនួន​ ៥ ដែល​ត្រូវ​បាន​លួច​ចម្លង​ដោយ​ប្រយោល​ពី​សំណាក់​ក្រុមហ៊ុន​ Jiangling ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ Landwind និង​ជា​អ្នក​ផលិត​រថយន្ត​​ម៉ូដែល​ X7។ តុលាការ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ Landwind បញ្ឈប់​ការ​​សង្វាក់​ផលិត​កម្ម និង​បញ្ឈប់​ការ​លក់​រថយន្ត​ម៉ូដែល​ X7 រួម​ទាំង​សង​ថ្លៃ​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​ Jaguar Land Rover ផង​ដែរ។

Landwind X7

Jaguar Land Rover បាន​រៀប​រាប់​ថា​ ​លទ្ធផល​នៃ​ការ​កាត់​ក្ដី​នេះ គឺ​ជា​រឿង​ដ៏​កម្រ​មួយ​ ដោយ​សារ​កន្លង​មក​មិន​ងាយ​មាន​ក្រុមហ៊ុន​បរទេស​ណា​អាច​ប្ដឹង​ឈ្នះ​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ទឹក​ដី​ប្រទេស​ចិន​ណាស់។

Range Rover Evoque
Landwind X7

គួរ​ដឹង​ថា​រថយន្ត​​ Landwind X7 បាន​បង្ហាញ​មុខ​ដំបូង​កាល​ពី​ឆ្នាំ ២០១៥ ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Guangzhou Motor Show និង​បាន​ចាប់​ផ្ដើម​ចេញ​លក់​នៅ​ប្រទេស​ចិន​ ដោយ​មាន​តម្លៃ​លក់​ថោក​ជាង​រថយន្ត​ Range Rover Evoque ដល់​ទៅ​បី​ដង​ឯណោះ៕

ចុចអាន៖

ប្រភព៖ carscoops អត្ថបទ៖ សុខហេង

មតិយោបល់