• 2019-06-14 08:15:10
  • ផលិតផលថ្មី

Yamaha Qbix ប្រភេទ​មួយ​ទៀត​ទើប​ចេញ​ ​ពណ៌​ខ្ចី​ៗ​ញ៉េញ!

  • 2019-06-14 08:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ក្រុមហ៊ុន Yamaha ​ថៃ​បាន​បញ្ចេញ​ម៉ូតូ Qbix ​ប្រភេទ​ Limited Editions ​មក​លើ​ទីផ្សារ​ដែល​មាន​ពណ៌​ចម្រុះ​ទាក់​ភ្នែក។

Qbix ​ប្រភេទ​ Limited Editions ឆ្នាំ ២០១៩ ​នេះ​មាន​ ៥ ​ពណ៌​ថ្មី​គឺ ​ស​លាយ​ខៀវ ​ស​លាយ​ក្រហម ​ខ្មៅ​លាយ​ខៀវ​ខ្ចី ​ខ្មៅ​លាយ​ក្រហម ​ខ្មៅ​សុទ្ធ ​និង​ខ្មៅ​លាយ​ពណ៌​ខៀវ​ស្រាល។

​ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ QBIX បាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា៖ កុងទ័រ LCD ​Digital ដែល​មាន​តួនាទី​ច្រើន​យ៉ាង កុងទ័រ​គីឡូម៉ែត កុងទ័រ​ម៉ោង​​ ប្រាប់​ពី​ពេលវេលា និង​កុងទ័រ​សាំង (អាច​ឲ្យ​ដឹង​មួយ​លីត្រ​សាំង ជិះ​បាន​ប៉ុន្មាន​គីឡូម៉ែត្រ) ប្រអប់​សាក​ថ្ម​ទូរសព្ទ អស់​កង្វល់​រឿង​ទូរសព្ទ​អស់​ថ្ម ទោះ​នៅ​ទី​ណា កន្លែង​ណា​ក៏​ដោយ។

សោរ​តេឡេ​បញ្ជា​ (Smart Key) ប្រព័ន្ធ​ហ្វ្រាំង ABS ដែល​អាច​កាត់បន្ថយ​ល្បឿន​​នៅពេល​មាន​ឧបសគ្គ​នៅក្នុង​ពេលបើបរ ទំហំ​កង់​មុខ កង់​ក្រោយ ធំ ជំនួយ​ដល់​ការ​ទប់​លំនឹង​ក្នុង​ពេល​បើកបរ​ ប្រព័ន្ធ​ភ្លើង​មុខ និង​ក្រោយ ប្រើប្រាស់​នូវ​ប្រភេទ​អំពូល LED និង កញ្ចក់ LCD Digital ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺ​ច្បាស់​ល្អចែងចាំងដូចគ្រាប់ពេជ្រ។ ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ (Stop Start System) ជួយ​កាត់​បន្ថយ​ការប្រើប្រាស់​សាំង នៅ​ពេលឈប់ Stop

ប្រអប់​ក្រោម​កែប​ធំទូលាយ ចំណុះ ២២.៥លីត្រ អាច​ដាក់​ពួក​សុវត្ថិភាព​និង​របស់​ផ្សេងៗ។ QBIX Limited Editions កម្លាំងម៉ាស៊ីន ១​ប្រទេស​ថៃ​នេះ បាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន Blue Core ដែល​​បច្ចេកវិទ្យា​អាច​កាត់​បន្ថយ​កម្ដៅ​ម៉ាស៊ីន បង្កើន​សន្ទុះ​បើកបរ និង​ជួយ​ដល់​ការ​សន្សំសំចៃ​សាំង។ ចំពោះតម្លៃលក់នៅទីផ្សារកម្ពុជាប្រមាណជា ២៥០០ ទៅ ២៧០០ ដុល្លារ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

មតិយោបល់