• 2019-06-14 06:52:21
  • ព័ត៌មាន

អ្នក​ជំនាញ​ប្រាប់​ពី​ប្រព័ន្ធ​សុវត្ថិភាព Security គ្រប់​គ្រង់​ទិន្នន័យ​ចៀស​វាង​ការ​ខាត់​បង់​ធ្ងន់ធ្ងរ

  • 2019-06-14 06:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន Proseth Solution បាន​រួម​សហការ​ជា​មួយ​ក្រុមហ៊ុន VSTECS និង​ក្រុមហ៊ុន Fortinet បាន​បង្ហាញ​ពី​ដំណោះ​ស្រាយ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​លើ​បណ្ដាញ Network ដែល​មាន​ឈ្មោះ​ថា “Fortinet: Secure SD-Wan Solutions “

លោក Soth Ratanak នាយក​ក្រុមហ៊ុន Proseth Solution បាន​មាន​ប្រសាសន៍​ថា​តាម​បណ្ដាល​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​សាខា​ច្រើន ក៏​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដើម្បី​ធ្វើ​ការ​តភ្ជាប់​បណ្ដាញ​ទៅ​គ្រប់​សាខា។ ហេតុ​ដូច​នេះ​ទើប​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្តិភាព​ទាំង ៣​បាន​រួម​សហការ​គ្នា​នាំ​មក​សូវ​បច្ចេកវិទ្យា Secure SD-WAN ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​ប្រើ​ប្រាស់ MPL Link មក​ពី​គ្រប់​សាខា​ប្រកប​ដោយ​សុវត្ថិភាព និង​បំពេញ​តម្រូវ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

លោក Soth Ratanak នាយក​ក្រុមហ៊ុន Proseth Solution

លោក Pathom Suksathit ជា​ប្រធាន​ផ្នែក Channel Account Manager ប្រចាំ​ប្រទេស កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ក៏​បាន​ធ្វើ​ការ​បង្ហាញ​ពី​បច្ចេកវិទ្យា SD-WAN របស់​ក្រុមហ៊ុន FortiNet មានសម្ថភាព​ក្នុង​ស្គាល់​ប្រភេទApplication (Application Awareness) និង​អាច​តាម​​ដាន​គុណភាព​របស់ MPLS Link និមួយៗ​បាន​ទៀតផង។

លោក Pathom Suksathit ជា​ប្រធាន​ផ្នែក Channel Account Manager ប្រចាំក្រុមហ៊ុន Fortinet

លើស​ពី​នេះ​ទៅ​ទៀត បច្ចេកវិទ្យា​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ភាព​វៃ​ឆ្លាត​បណ្ដុះ​ទេ បច្ចេកវិទ្យា​ក៏​ផ្ដល់​នូវ​សុវត្ថិភាព​ផង​ដែរ ទាំង​សុវត្ថិភាព​ទន្នន័យ (Encryption) និង​សុវត្ថិភាព​ក្នុង​ការ​ការពារ​ពី​ការ​វាយ​ប្រហារ​របស់Hacker ជា​មួយនឹង Firewall FortiGate ដែល​ជា Firewall ឈាន​មុន​មួយ​ទៅ​លើ​ពិភពលោក។

ការ​គ្រប់​គ្រង់​តាម​រយះ​ប្រព័ន្ធ​សុវត្ថិភាព Secure SD-WAN ពី​ការិយាល័យ​កណ្ដាល ក៏​ដូចជា​តាម​សាខា ដែល​អ្នក​គ្រប់គ្រង​បណ្ដាញ​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​គ្រប់​គ្រង ថែ​នាំ ទើប​ក្រុមហ៊ុន​ទាំង ៣​បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​មួយ​ប្រភេទ​ទៀតគឺ​ SD Branch ដែល​អាច​អោយ​អ្នក​គ្រប់គ្រង​បណ្ដាញ គ្រប់គ្រង រាល់​ឧបករណ៍​នៅ​សាខា ដូចជា Switch និង Wireless AccessPoint នៅ​លើ​ឧបករណ៍​កណ្ដាល ដែល​ធ្វើ​អោយ​អ្នក​គ្រប់​គ្រង​បណ្ដាញ​ចំណេញ​ពេលវេលា​ជាច្រើន។ ជាង​នេះ​ទៅ​ទៀត​អ្នក​គ្រប់​គ្រង​បណ្ដាញ​ក៏​អាច​មើល​ និង​ ដឹង រាល់​សកម្មភាព​ដែល​អ្នក​ប្រើប្រាស់​កំពុង​ធ្វើ​ផង​ដែរ។

លើស​ពី​នេះ​លោក Piyanut Intorn ជា​អ្នក ជំនាញ​ផ្នែក សុវត្ថិភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ក៏​បាន​ បង្ហាញ​ពី​វិធី​គ្រប់គ្រង​សុវត្ថិភាព​និង​បញ្ចៀស​រាល់​ការវាយប្រហារ អោយ​ស្រប​តាម Security Compliance ដែល​ជា​តម្រូវ​ការ​យ៉ាង​ចាំ​បាច់​ដើម្បី​បញ្ជាក់​ថា​​ប្រព័ន្ធ​ការ​ពារ​ក៏​ដូច​ជា​សុវត្ថិភាព​ទៅ​តាម​ស្តង់ដារ អន្តជាតិ។ លោក​បាន​ណែនាំ​ប្រព័ន្ធ​មួយ​ឈ្មោះ​ថា​ FortiSIEM ដែល​វា​អាច​កត់​ត្រា​រាល់​សកម្មភាព​នៅ​ក្នុង​បណ្ដាញ (Event Logging)​របស់​យើង​ហើយ​បង្កើត​ជា​របាយការណ៍​តាម​តម្រូវ​ដែល​អ្នក​គ្រប់គ្រង​បណ្ដាញ/សុវត្ថិភាព។

Fortinet ជា​ក្រុមហ៊ុន​ដែល​ផ្ដោត​លើ​ដំណោះ​ស្រាយ​ផ្នែក​សុវត្ថិភាព​លើ​ប្រព័ន្ធ​បណ្ដាញ និង​ការ​គ្រប់​គ្រង​លើ​រចនាសម្ព័ន្ធ IT នៅ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក និង​មាន​អតិថិជន​ជាង ៣០០ ០០០ គ្រប់​ស្ថាប័ន នៅ​ជុំវិញ​ពីភព​លោក ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០០។ Fortinet ក៏​ជួយ​ធានា​ដល់​សុវត្ថិភាព ដល់​ប្រព័ន្ធ​ស្នូល​របស់​លោកអ្នក ដូចជា Database, Messaging និង Web Applications និង​ឧបករណ៍​សុវត្ថិភាព​ជា​ច្រើន​ទៀត ដូចជា FortiGate, FortiAP, FortiMail, FortiAnalyzer, FortiManager, FortiAuthenticator  ក៏ដូចជា បច្ចេកវិទ្យា​ថ្មី  Secure SD-WAN ជាដើម។

ចំណែក​ក្រុមហ៊ុន Proseth Solutions គឺ​ជា​ក្រុមហ៊ុន​ដែល​ជា​ដៃ​គូ​ថ្នាក់​មាស Goal Partner​ របស់ Fortinet ដោយ​ក្រុមហ៊ុន Proseth Solutions មាន​សមត្ថភាព​ជំនាញ​លើ​ប្រព័ន្ធ​សុវត្ថិភាព រួម​ទាំង​បុគ្គលិក​មាន​សញ្ញាប័ត្រ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព និង​ទុក​ចិត្ត​ពី​សំណាក់​អតិថិជន។ ការ​ទទួល​បាន​ជា Goal Partner នេះ​ផង​ដែរ​ ក្រុមហ៊ុន Proseth Solution នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា ការ​បញ្ចុះ​តម្លៃ, ផ្ដល់​ដំណោះ​ស្រាយ ការ​បណ្ដុះ​បណ្ដាល និង​គាំពារ​ជូន​អតិថិជន ព្រម​ទាំង​នាំ​យក​នូវ​បច្ចេកវិទ្យា ក៏​ដូច​ជា​ផលិតផល​ថ្មី​ៗ ពី​ក្រុមហ៊ុន Fortinet ជូន​អតិថិជន​ឲ្យ​​ស្រប​តាម​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ ការពារ​ក្រុមហ៊ុន​អ្នក​ពី​ការ វាយ​លុក ពី​ពពួក Virus និង Hacker ដែល​ព្យាយាម​វាយ​លុក លួច​ឯកសារ និង​ព័ត៌មាន​របស់​ក្រុមហ៊ុន​អ្នក​ផង​ដែរ។

ថ្មីៗ​នេះ​ក្រុមហ៊ុន Proseth Solutions Co.,Ltd ត្រូវ​បាន​ទស្សនា​វដ្ដី Enterprise Secirity Magazine ដែល​ជា​ទស្សនាវដ្ដី​ទាក់ទង​និង​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​លំដាប់​ពិភពលោក ជ្រើសរើស និង​ចាត់​ទុក​ជា​ដៃ​គូរ​មួយ​ក្នុង​ចំណោម​ដៃ​គូរ​ដែរ​ល្អ​ដាច់​គេ​នៅ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Fortinet៕

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ ឬមានចម្ថល់ ឬត្រូវការការប្រឹស្សាយោបល់ លោកអាចទាក់ទង ព័ត៌មានបន្ថែម តាមរយ លេខទូរស័ព្ធ ៖ 078795812 / 070980505 ឬអ៊ីម៉ែល sale1@prosethsolutions.com ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់