• 2019-06-14 04:41:32
  • ព័ត៌មាន

គ្រាន់តែទៅមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រRule of Survival ឈ្នះរង្វាន់ពិសេសពី OPPO

  • 2019-06-14 04:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីបំផុត​សមរភូមិ​គ្រាប់​កាំភ្លើង​តាម​អ៊ី​ធើ​ណែ​ត​នៃ​ការប្រកួត​លេង​ហ្គេម​អន​ឡាញ​ ​Rule​ ​of​ ​Survival ​បាន​ឈាន​ចូល​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៅ​ ​ថ្ងៃទី១៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​ដែល​នឹង​ប្រពឹ​ត្តិ​ធ្វើ​ទៅ​នៅ​ផ្សារ​ទំនើប​ ​AEON​ ​Mall​ ​SEN​ ​SOK​ ​(​Hall​ ​ជាន់ទី​បី​)​ ​ដែល​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ ​OPPO​ ​ជា​ក្រុមហ៊ុន​ទូរសព្ទ​តែមួយគត់​ ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

ចង់​ដឹង​ថាន​ណាខ្លះ​ជា​អ្នកមាន​សំណាង​ឡើង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ទទួល​បាន​នូវ​ប្រាក់សុទ្ធ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​និង​​ការឧបត្ថម្ភ​បន្ថែម​ពី​ក្រុមហ៊ុន​ ​OPPO​ ​ជាពិសេស​ចំពោះ​ក្រុម​អ្នកឈ្នះ​អាច​នឹង​ទទួល​បាន​នូវ​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ដ៏​ថ្មីស្រឡាង​ជាច្រើន​គ្រឿង​ពី​ក្រុមហ៊ុន​ ​OPPO​ ​ដែល​ជា​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ដែល​កំពុង​មានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការ​រង់ចាំ​របស់​អ្នក​បាន​មកដល់​ហើយ​នៅពេល​នេះ​ ​សូម្បី​អ្នកសរសេរ​ក៏​ចង់​ដឹង​ដែរ​ថា​តើន​ណា​ជា​អ្នកទទួល​ជ័យ​លេ​ភី​ពិតប្រាកដ​ ​ក្រោយពី​ការប្រកួត​លេង​ហ្គេម​អន​ឡាញ​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​រាប់​សិប​សប្តាហ៍​មក​ហើយ​។

​ម្យ៉ាងវិញទៀត​ ចង់​ដឹង​ណាស់​ថា​អ្នកឈ្នះ​នឹង​ទទួល​បាន​កាដូ​អ្វីខ្លះ​ពី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​ព្រោះ​លឺ​ថា​ទូរសព្ទ​ស៊េរី​ថ្មី​ៗ​នេះ​ ​ពិតជា​មិនធម្មតា​ទេ​ ​កាន់តែ Update​ ​កាន់តែ​ទំនើប​ ។

ឧទាហរណ៍​៖ ដូច​ជា​ម៉ូ​ឌែល​ ​F11​ ​Pro​ ​៣ ពណ៌​ចុងក្រោយ​នេះ​ ​បានUpdate​ ​ខ្លួនឯង​ដោយ​មក​ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​កប់​ស៊េរី​តែម្តង​​ដែល​មាន​ ​RAM​ ​6GB​ ​មានមេម៉ូរីម៉ាស៊ីន ​128GB​ ​វា​មាន​ថាមពល​ថ្ម​ ៤០០០ មីលីអំពែម៉ោង​ ​ជា​ប្រភេទ​ទូរស័ព្ទ​កាន់​ថ្ម​បាន​យូរ​ ​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​ជំនាន់​ ​៣.០​។

​ទោះជា​លេង​ហ្គេម​អន​ឡា​ញបា​នរ​យៈ​ពេល​យូរ​ជាង​ទូរសព្ទ​ធម្មតា​ ​មិន​ងាយ​អស់​ថ្ម​ ​មិន​ចាំបាច់​ប្រើប្រាស់​ឆ្នាំង​សាក​ទូរស័ព្ទ​ ​ឬ​ ​Power​ ​Bank​ ​ពេល​កំពុង​លេង​ ​ហ្គេម​ឡើយ​។​

​លើស​ពីនេះ​ទៅទៀត​ប្រភេទ​ស្មា​ត​ហ្វូ​ម៉ូ​ឌែ​លនេះ​ ​វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​ដែល​ជួយ​ដល់​ការ​លេង​ហ្គេម​អន​ឡា​ញរ​បស់​លោកអ្នក​បាន​កាន់តែ​រលូន​ ​មិន​មាន​ភាព​ទាក់​ ​ឬ​ ​ស្អិត​ឡើយ​ ​វាស​មាន​អេក្រង់​លាត​ពេញ​ ​6.5​ ​អីញ​កម្រិត​ ​FHD​+​ ​កាន់តែ​ធំ​ ​កាន់តែ​ត្រជាក់​ភ្នែក​ ​មិន​រំខាន​ដល់​អារម្មណ៍​លោកអ្នក​ឡើយ​ ​។​

​ដូច្នេះ​នៅចាំ​អី​ទៀត​កនយើង​ ​ថ្ងៃសៅរ៍​ ​ទី១៥​ ​ខែមិថុនា​ ​!​ ​ចាប់ពី​ម៉ោង១រសៀល​ ​រហូតដល់​ម៉ោង៨យប់​ ​នៅ​ ​AEON​ ​Mall​ ​SEN​ ​SOK​ ​លោកអ្នក​អាច​ទៅ​ចូលរួម​ទស្សនា​ដោយសេរី​ ​ហើយ​ចំពោះ​លោកអ្នក​ដែល​មាន​មិត្ត​ភ័ក្រ្ត​ ​ឬ​ ​បងប្អូន​ ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ

​កុំ​ភ្លេច​ណា​ ​ទៅ​ជួយ​លើកទឹកចិត្ត​គ្នា​ផង​!​ ​កុំ​ឲ្យ​ឱ​កា​សល្អៗ​បែបនេះ​រំលង​ផុត​ឲ្យសោះ​ ​លេង​ហ្គេម​អន​ឡាញ​ ​ជាមួយ​ ​OPPO​ ​បាន​ទាំង​សប្បាយ​ ​បាន​ទាំង​ប្រាក់​រង្វាន់​ ​បាន​ទាំង​ទូរស័ព្ទ​ ​ប្រ៊ី​ ​ប្រ៊ី​ ​រក​ឯណា​បាន​លោក​ព្រះ៕​ ​

​ ​

អត្ថបទ៖ រក្សា

មតិយោបល់