• 2019-06-14 14:57:31
  • ព័ត៌មាន

អ្នកណាចូលចិត្តលេងហ្គេមខ្លះ? ស្អែកនៅអ៊ីអនសែនសុខ ក្រុមហ៊ុនចែក Diamond ច្រើនណាស់

  • 2019-06-14 14:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចូលចិត្តលេងហ្គេមទាំងឡាយ ជាពិសេសហ្គេម Rule of Survival ថ្ងៃនេះមានដំណឹងល្អមួយចង់ប្រាប់គឺថា ថ្ងៃសៅរ៍ចុងសប្តាហ៍នេះខាង សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រកាសថានឹងមានការប្រកួតពានរង្វាន់ផ្តាច់ព្រ័ត្រ ROS KH Cup រដូវកាលទី១ ដណ្តើមប្រាក់រង្វាន់សរុបដល់ទៅ ១០០ ០០០ ០០០ រៀលឯណោះ។

ភ្ជាប់នឹងដំណឹងល្អនេះ ខាងធនាគារឯកទេស វីង ក៏មានប្រូម៉ូសិនសម្រាប់អ្នកចុះឈ្មោះចូលលេង និងអ្នកទៅចូលរួមផងដែរ។ សម្រាប់អ្នកមាន និងមិនទាន់មានគណនីវីង កុំភ្លេចទៅរកបើកគណនីវីងនៅកោះពេជ្រស្អែកនេះជាមួយនឹងឱកាសពិសេសជាច្រើនពី វីង។

តាមដានវីដេអូខាងក្រោម៖

អំឡុងពេលបើកគណនីវីង ទាំងអស់គ្នានឹងមានឱកាសបង្វិលកង ដើម្បីបានកាដូជាច្រើន ជាពិសេសបាន គ្រាប់ទុកសម្រាប់លេងហ្គេមក៏មាន។ មួយវិញទៀតសម្រាប់អ្នកមានគណនីវីងរួច គ្រាន់តែស្កេន ហ្វេសប៊ុក Messenger រួច​ក្រុមការងារនឹងយកលេខគណនីអ្នកទៅចាប់ឆ្នោតនៅចុងកម្មវិធីដើម្បីប្រមូលពិន្ទុទុកលេង Rule of Survival បន្តទៀតផងដែរ។

ជាមួយគ្នានេះបើចង់ឲ្យរឹតតែលឿន អ្នកក៏អាចដំឡើងកម្មវិធីស្មាតហ្វូនវីងតាមបណ្តាញនេះឲ្យហើយក៏បាន។ អ្នកអាចដំឡើងសម្រាប់ទូរស័ព្ទប្រព័ន្ធ Android៖ https://bit.ly/2mO5fXR ឬទូរស័ព្ទប្រព័ន្ធ IOS៖ https://apple.co/2o4b5nN

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់