• 2019-06-14 03:09:16
  • ហាងឆេងផលិតផល

Galaxy S10 និង S10+ នេះតម្លៃ​លក់​តាម​ហាង​ព្រឹក​នេះ

  • 2019-06-14 03:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​បាន​ជាង ៣ខែ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Samsung ត្រកូល S ស៊េរី​ឆ្នាំ ២០១៩ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន និង​ចាប់​ផ្ដើម​មាន​លក់​ក្នុង​ស្រុក​កាល​ពី​ដើម​ខែ​មីនា។

Galaxy S10+ មាន​បំពាក់​អេក្រង់​​ទំហំ ៦,៤ អ៊ីញ មាន​ថ្ម​ទំហំ ៤១០០ mAh មាន​កាមេរ៉ា​ខាង​មុខ​ពីរ​គ្រាប់ ​កាមេរ៉ា​ខាង​ក្រោយ​ ៣ គ្រាប់​ ​ហើយ​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​បន្ថែម ដើម្បី​បាន​ទំហំ​អង្គ​ផ្ទុក​ដល់ ១,៥ TB ឯណោះ។

តម្លៃ​ចេញ​លក់​លើ​ទីផ្សារ​ដំបូង៖

  • Galaxy S10+ ទំហំ ៥១២ GB តម្លៃ ១១៥៩ ដុល្លារ
  • Galaxy S10+ ទំហំ ១២៨ GB ​តម្លៃ ៩៨៩ ដុល្លារ
  • Galaxy S10 ទំហំ ១២៨ GB តម្លៃ ៨៩៩ ដុល្លារ

តម្លៃ​លក់​តាម​ហាង​បច្ចុប្បន្ន៖

  • Galaxy S10+ ទំហំ ៥១២ GB តម្លៃ ​១០៧៩ ដុល្លារ
  • Galaxy S10+ ទំហំ ១២៨ GB ​តម្លៃ ​៩០៩ ដុល្លារ
  • Galaxy S10 ទំហំ ១២៨ GB តម្លៃ ៨១៩ ដុល្លារ

Galaxy S10+ ដែល​បាន​ប្រកាស​ចេញ​កាល​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ កន្លង​ទៅ​មាន​អេក្រង់​ប្រភេទ QHD+ ប្រភេទ Super AMOLED, បន្ទះ​ឈីប​ Snapdragon 855 ឬ Exynos 9820, RAM ទំហំ​ ៦ GB, ​កាមេរ៉ា​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​​ផង​ដែរ៕​​

បញ្ជាក់៖ តម្លៃអាចប្រែប្រួលតាមទីផ្សារក្នុងស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់