- 2019-06-14 03:00:22
- ព័ត៌មាន
ស្មាតហ្វូនប្រើ HongMeng OS ក្នុងនោះក៏មានកម្ពុជាដែរ
- 2019-06-14 03:00:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនប្រើ HongMeng OS ក្នុងនោះក៏មានកម្ពុជាដែរ
ចន្លោះមិនឃើញ
បន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ Huawei បានបញ្ជូនចេញស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិបង្កើតដោយខ្លួនឯងបានចំនួន ១ លានគ្រឿងហើយ ដែលជាការត្រៀមសម្រាប់ការសាកល្បងដោយមិនបានបញ្ជាក់ថាជាស្មាតហ្វូនសម្រាប់លក់លើទីផ្សារ ឬជាផលិតផលដែលស្ថិតក្នុងការអភិវឌ្ឍន៍នោះទេ។
ស្រាប់តែថ្មីៗនេះមានរបាយការណ៍ថ្មីចុងក្រោយថា Huawei បាននឹងកំពុងបានចុះបញ្ជីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លើប្រព័ន្ធប្រតិបត្តិការឈ្មោះ HongMeng ។ រីឯប្រទេសដែលមានឈ្មោះក្នុងបញ្ជីនោះមាន កម្ពុជា ថៃ អូស្ត្រាលី កាណាដា ឥណ្ឌូណេស៊ី ឥណ្ឌា ម៉ិចស៊ិច អេស្ប៉ាញ ស្វីស និងសហភាពអឺរ៉ុប។
សម្ដីរបស់លោក Richard Yu នាយកប្រតិបត្តិ Huawei ដែលបាននិយាយថា ប្រព័ន្ធប្រតិបត្តិការរបស់ Huawei នឹងបញ្ចេញឲ្យប្រើប្រាស់នៅក្នុងរដូវស្លឹកឈើជ្រុះ (ចន្លោះខែកញ្ញាដល់ខែធ្នូ) ឬ យូរបំផុតនិទាឃៈរដូវឆ្នាំក្រោយ ហើយ OS នេះបានត្រៀមសម្រាប់ដំឡើងលើទូរសព្ទ, Tablet, កុំព្យូទ័រ, ទូរទស្សន៍, រថយន្ត, នាឡិកា និងគ្រប់របស់ដែលអាចដំឡើង OS បាន។
ប្រព័ន្ធប្រតិបត្តិការរបស់ Huawei អាចដំណើរការជាមួយកម្មវិធី Android ទាំងអស់ និងមានបន្ថែមមុខងារសុវត្ថិភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនផងដែរ៕
អត្ថបទទាក់ទង៖