• 2019-06-13 12:00:00
  • ព័ត៌មាន

តិចនិចខ្លះៗក្នុងការថែទាំរថយន្តក្នុងរដូវវស្សាដើម្បីទទួលសុវត្ថិភាព និងរថយន្តប្រើប្រាស់បានយូរអង្វែង

  • 2019-06-13 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវវស្សាឈានចូលមកដល់ ភ្លៀងធ្លាក់ស្ទើរពាសពេញផ្ទៃប្រទេស ការត្រៀមខ្លួនអោយបានរួចរាល់ ដើម្បីការពារខ្លួនអ្នកពីការទទឹកទឹកភ្លៀង និងបញ្ហាសុវត្ថិភាពផ្សេងៗដែលអាចកើតមានឡើង។ ជាមួយគ្នានេះដែរ ការថែទាំរថយន្តអោយបានត្រឹមត្រូវ ក៏ជាចំនែកមួយជួយបញ្ជៀសយើងអោយផុតពីបញ្ហាផ្សេងដែលអាចកើតឡើងលើដងវិថីផងដែរ។ ខាងក្រោមនេះជាគន្លិះសុវត្ថិភាពខ្លះៗដែលលោកអ្នកគួរអនុវត្តក្នុងរដូវភ្លៀងនេះ៖

១) ពិនិត្យមើលសំបកកង់រថយន្ត

ក្រឡានៅលើសំបកកង់រថយន្ត មិនត្រឹមតែជួយឲ្យការខាំជាប់នឹងផ្លូវបានប្រសើរពេលបើកបរតែប៉ុណ្ណោះទេ តែក៏ជួយនាំទឹកចេញពីផ្លូវដើម្បីឲ្យកៅស៊ូកង់ខាំជាប់នឹងផ្លូវក្នុងពេលបើកបរដែរ។ អ្នកបើកបរគ្រប់រូប គួរពិនិត្យមើលសំបកកង់ដើម្បីរកមើលជម្រៅនៃក្រឡាថាតើគួរប្ដូរឬនៅ។ ម៉្យាងទៀត អ្នកបើកបរក៏គួរពិនិត្យសម្ពាធខ្យល់កង់រថយន្ត ថាតើមានខ្យល់គ្រប់គ្រាន់ឬនៅ? ការបើកបររថយន្តដែលមានសម្ពាធខ្យល់គ្រប់គ្រាន់ អាចជួយយើងអោយកាន់តែងាយស្រួលក្នុងការគ្រប់គ្រងលំនឹងរថយន្ត និងជួយសន្សំសំចៃផងដែរ។

២) ធ្វើការថែទាំកញ្ចក់រថយន្តអោយបានត្រឹមត្រូវ

ពេលមានភ្លៀងច្រើន ទឹកហូរកាត់កញ្ចក់មុខអាចមានលាយធូលី និងកម្ទេចកំទីផ្សេងៗ។ ដូចនេះការផ្លាស់ប្តូរកៅស៊ូផ្លិតទឹក និងទឹកថ្នាំលាងកញ្ចក់ពិតជាសំខាន់។ ប្រសិនផ្លិតទឹករបស់អ្នកមានសភាពចាស់ខ្លាំង ហើយកៅស៊ូមានស្នាមរហែកហើយនោះ ចំនែកឯការប្រើប្រាស់ទឹកលាងកញ្ចក់ក៏មិនត្រឹមត្រូវទៀត វានឹងមិនអាចសម្អាតកញ្ចក់មុខបានស្អាតឡើយ ហើយអាចបង្ករអោយមានស្នាមឆ្កូតលើកញ្ចក់រថយន្តទៀតផង។

៣) ពិនិត្យមើលខ្សែពានម៉ាស៊ីន

ដោយសារខ្សែពានមួយចំនួន ធ្វើមកពីកៅស៊ូ ដូច្នេះហើយប្រសិនបើវាដាច់ ឬរហែក វានឹងបណ្តាលអោយម៉ាស៊ីន រថយន្តនឹងលែងដំណើរការតែម្តង។ កត្តាមួយទៀត គឺពេលដែលខ្សែពានទាំងនេះត្រូវទឹកនោះ វានឹងបង្កើតជារំអិល និងធ្វើអោយមានភាពលំបាកក្នុងការអូសម៉ាស៊ីន។ ដូច្នេះហើយ អ្នកគួរឧស្សាហ៍ឆែកមើលខ្សែពានម៉ាស៊ីនកុំឲ្យមានការលេចធ្លាយទឹកពីគម្របរថយន្តចូលទៅខាងក្នុង និងគួរប្ដូរវាចោលពេលដែលវាមានភាពចាស់ខ្លាំង។

៤) ដាក់របស់មានប្រយោជន៍តាមរថយន្ត

ឆត្រ អាវភ្លៀង ឆ្នាំងសាកទូរសព្ទ ពិល ឧបករណ៍កូវអាគុយឡាន ក្បាលសណ្ដោង សុទ្ធតែជារបស់មានប្រយោជន៍ក្នុងពេលភ្លៀង ពិសេសនៅពេល ដែលរថយន្តរបស់អ្នករលត់កំលុងពេលភ្លៀងធ្លាក់ខ្លាំង ដែលធ្វើអោយមានទឹកលេចជ្រាបចូលក្នុងប្រព័ន្ធភ្លើង ឬម៉ាស៊ីន។ អ្នកបើកបរគ្រប់រូប គប្បីមានរបស់ទាំងនេះតាមខ្លួននារដូវភ្លៀង ព្រោះវាអាចជួយអ្នកបានច្រើនលើសពីអ្វីដែលអ្នកគិត។

ជាចុងក្រោយការថែទាំរថយន្តអោយបានត្រឹមត្រូវ ស្តង់ដារបច្ចេកទេសជាចំនុចមួយដែលលោកអ្នកពុំគួរមើលរំលងឡើយ។ ហើយសុវត្ថិភាពជាកត្តាចំបងបំផុតដែលអ្នកបើកបរគ្រប់រូបតែងតែចង់បានមិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ជាមួយគ្នានេះ សូមនាំយករថយន្តលោកអ្នកមកយានដ្ឋាន តូយ៉ូតា ដើម្បីអោយប្រាកដថារថយន្តលោកអ្នកទទួលបានការពិនិត្យនិងថែទាំត្រឹមត្រូវច្បាស់លាល់ និងធានាសុវត្ថិភាព១០០%។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្នែកសេវាកម្ម ជាយានដ្ឋានតែមួយគត់នៅកម្ពុជាដែលទទួលសិទ្ធិ ពីរោងចក្រ តូយ៉ូតា ប្រទេសជប៉ុន ក្នុងការថែទាំ និងជួសជុលគ្រប់ម៉ូដែលទាំងអស់នៃ TOYOTA & LEXUS។ ហើយយើងខ្ញុំតែងតែផ្តល់ជូននូវសេវាកម្មប្រកបដោយទំនុកចិត្តជាច្រើន រួមមាន៖

  • សេវាកម្មថែទាំរថយន្ត (ផ្លាស់ប្តូរប្រេងម៉ាស៊ីន + ពិនិត្យប្រព័ន្ធសុវត្ថិភាព)
  • សេវាកម្មជួសជុលទូទៅ
  • សេវាកម្មតោន និងបាញ់ថ្នាំ គ្រប់សេវាកម្មទាំងអស់របស់យើងគឺធានាជូននូវគុណភាពព្រមជាមួយគ្រឿងបន្លាស់សុទ្ធ100% ពីរោងចក្រតូយ៉ូតា។

បន្ថែមពីនេះទៅទៀត សេវាកម្មប្តូរប្រេងនិងតម្រង ចាប់ពី$62ឡើងទៅសម្រាប់រថយន្តTOYOTA ALPHARD និង $81ឡើងទៅសម្រាប់រថយន្ត LAND CRUISER លោកអ្នកនឹងទទួលបានការពិនិត្យប្រព័ន្ធសុវត្ថិភាព ជាង៣០ចំនុចបន្ថែម និងFreeជូនទឹកថ្នាំលាងកញ្ចក់១ដប។

កំណត់សំគាល់! កម្មវិធីនេះមានសម្រាប់តែរថយន្ត TOYOTA ALPHARD & LAND CRUISER ប៉ុណ្ណោះ! សម្រាប់ព័ត៌មានលំអិត និងការណាត់ជួប សូមទំនាក់ទំនងមកកាន់យើងខ្ញុំ៖

សូមទំនាក់ទំនងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម 017 222 857 / 017 333 719

(ថ្ងៃច័ន្ទ-អាទិត្យ 8:00-17:00) ផុតកំណត់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ Facebook Page: www.facebook.com/toyotacambodiaaftersales/

អត្ថបទ៖ រក្សា

មតិយោបល់