- 2019-06-13 07:59:41
- ព័ត៌មាន
កម្ពុជានិងថៃ នៅក្នុង ២០ ប្រទេសមានអ៊ីនធឺណិតទូរសព្ទល្បឿនមិនដល់ ១០ Mbps
- 2019-06-13 07:59:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានិងថៃ នៅក្នុង ២០ ប្រទេសមានអ៊ីនធឺណិតទូរសព្ទល្បឿនមិនដល់ ១០ Mbps
ចន្លោះមិនឃើញ
ក្រុមហ៊ុនស្រាវជ្រាវខាងសេវាអ៊ីនធឺណិត OpenSignal បានបញ្ចេញរបាយការណ៍ចុងក្រោយអំពីបទពិសោធន៍ទាក់ទងនឹងការប្រើប្រាស់អ៊ីនធឺណិតលើទូរសព្ទ គិតចាប់ពីថ្ងៃទី ១ មករា ដល់ ៣១ មីនា ឆ្នាំ ២០១៩។
មើលលើល្បឿននៃការដោនឡូដ ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី ១ ជាមួយល្បឿន ៥២,៤ Mbps តាមពីក្រោយដោយប្រទេសន័រវែស ល្បឿន ៤៨,២ Mbps និងប្រទេសកាណាដាល្បឿន ៤២,៥ Mbps។
OpenSignal ឲ្យដឹងថាមាន ១៣ ប្រទេស ក្នុងចំណោម ៨៧ ប្រទេសមានល្បឿនដោនឡូដលើសពី ៣០ Mbps ខណៈ ៣៥ ប្រទេសមានល្បឿនដោនឡូដចន្លោះពី ១០ ទៅ ២០ Mbps និង ២០ ប្រទេសមានល្បឿនក្រោម ១០ Mbps។
ក្នុងចំណោម ២០ ប្រទេសក្រោមគេ ឃើញមានប្រទេសកម្ពុជាដែលមានល្បឿនដោនឡូដ ៥,៦ Mbps ឈរនៅចំណាត់ថ្នាក់លេខ ៧៩ ហើយក៏មានប្រទេសថៃ ឈរនៅលំដាប់លេខ ៧៧ ជាមួយល្បឿន ៥,៧ Mbps។
OpenSignal បានបញ្ជាក់ថានេះជារបាយការណ៍ចុងក្រោយមួយសម្រាប់សេវាអ៊ីនធឺណិត 4G បន្ទាប់ពីអ៊ីនធឺណិត 5G បានចាប់ផ្ដើមលេខមុខបណ្ដើរៗ ដែលមាននៅប្រទេសកូរ៉េខាងត្បូងមុនគេបង្អស់៕
ចុចអាន៖