• 2019-06-13 04:24:51
  • ព័ត៌មាន

តំណែង Top 5 នៅ​ទីផ្សារ EMEA ​មាន​ក្រុមហ៊ុន​ចិន ២ ឡើង​កូដ​ដូច​ព្យុះ

  • 2019-06-13 04:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី IDC ​បាន​បង្ហាញ​នូវ​ទិន្នន័យ​នាំ​ចេញ​ស្មាតហ្វូន​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ សម្រាប់​ទីផ្សារ​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្រ្វិក ដោយ​តួ​លេខ​សរុប​មាន​ចំនួន ៨៣,៧ លាន​គ្រឿង គិត​ជា​ភាគរយ​ធ្លាក់​ចុះ ៣,៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់ ២០១៨។

ក្នុង​នោះ​តំណែង​កំពូល​ទាំង ៥ ​សម្រាប់​ទីផ្សារ​ធំៗ​ខាង​លើ​គេ​ឃើញ​មាន​តែ Huawei និង Xiaomi ប៉ុណ្ណោះ ដែល​មាន​ភាគរយ​ឡើង​កូដ​ខ្ពស់ ខណៈ​ ៣ ក្រុមហ៊ុន​ឯ​ទៀត​ផ្តើម​ដាំ​ក្បាល​ចុះ​ជា​ពិសេស​គឺ Apple និង HMD។

ជា​លទ្ធផល Samsung ឈរ​លេខ ១ នាំ​ចេញ​បាន ១៥,៧ លាន​គ្រឿង ឬ ២៩,៤៧ ភាគរយ​ធ្លាក់​ចុះ ៦,៨២ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់ រី​ឯ Huawei ​កើន​ពី ៨,១ លាន​គ្រឿង​មក ១៣,៥ លាន​គ្រឿង​ជា​ភាគរយ​កើន​បាន ៦៦,១៣ ភាគរយ​ឯ​ណោះ។

ក្រុមហ៊ុន​អាមេរិក Apple ធ្លាក់​ចុះ​អស់ ២២,៧៣ ភាគរយ នាំ​ចេញ​បាន​ត្រឹម ៧,៨ លាន​គ្រឿង ធៀប​នឹង Xiaomi ​បាន ២,៩ លាន​គ្រឿង​ឈរ​លេខ ៤ តែ​ជា​តួ​លេខ​កើន​ឡើង ហើយ HMD ដែល​ជា​មេ​ធំ​របស់ Nokia ​ធ្លាក់​ពី ៣,៣ លាន​គ្រឿង​មក ២,២ លាន​គ្រឿង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់