- 2019-06-12 06:16:47
- ចំណេះដឹង
៣ ចំណុចលើរថយន្តបាឡែន អាចមើលដឹងភ្លាមមួយណាប្រភេទ XLE ឬ LE
- 2019-06-12 06:16:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ចំណុចលើរថយន្តបាឡែន អាចមើលដឹងភ្លាមមួយណាប្រភេទ XLE ឬ LE
ចន្លោះមិនឃើញ
ឡានបាឡែនមួយទឹក ដែលកំពុងមានការប្រើប្រាស់ មានការបែងចែកជាប្រភេទ LE (Luxury Edition) និង XLE (Executive Luxury Edition) ដែលមានការបែងចែក Haft Full និង Full Option។
អ្នកជំនាញផ្នែកឡានមួយទឹកមួយរូបបាន Sabay ពីការសម្គាល់ឡានបាឡែនប្រភេទ XLE ឬ LE មាន ៣ចំណុចធំៗ មកពីនាយដោយមិនអាចធ្វើការកែបាន៖
១/ ហ្វ្រាំង
ត្រង់ចំណុចនេះប្រភេទ XLE ខុសពីប្រភេទ LE ត្រង់ XLE ហ្វ្រាំងដៃនៅជើង និងប្រភេទ LE ហ្វ្រាំងដៃនៅក្បែរប្រអប់លេខ។ ចំពោះហ្វ្រាំងមុខក្រោយវិញប្រភេទ XLE ជាប្រភេទហ្វ្រាំងថាសទាំងមុខទាំងក្រោយ ខុសពីប្រភេទ LE មានហ្វាំងថាសខាងមុខ និងខាងក្រោយជាប្រភេទហ្វ្រាំងដុំ ឬហៅថាហ្វ្រាំងត្រឡោក។
២/ ប្រព័ន្ធបញ្ជាម៉ាស៊ីនត្រជាក់
នៅលើតាប្លូខាងមុខជាកន្លែងបញ្ជាម៉ាស៊ីនត្រជាក់សម្រាប់ប្រភេទ XLE ប្រើប្រាស់ប៊ូតុងចុចប្រភេទ LED ងាយស្រួលមើល ចំណែកប្រភេទ LE វិញប្រើប្រាស់ក្បាលមូលសម្រាប់សារេបញ្ជាដូចជាម៉ាញ៉េវិទ្យុ។ ត្រងចំណុចនេះដែរសម្រាប់បាឡែនប្រភេទ XLE មានរន្ធប្រឡោះម៉ាស៊ីនត្រជាក់ដល់អ្នកក្រោយ(មានតែប្លុកមុខចំកណ្ដាលម្ដុំតៃកុងបាញ់ទៅកៅអីអង្គុយខាងក្រោយ និងគ្នាសម្រាប់ប្រភេទ LE។
៣/ ផ្នែកខាងក្នុង
LE មានពោងសុវត្ថិភាព ២ ឬ៤ ឬអាចមានដល់ទៅ ៨ ហើយក៏មានប្រភេទខ្លះអាចបើកដំបូលបានដែរ។
XLE ខុសពី LE៖
សួរថារថយន្តបាឡែនពីរម៉ូឌែលនេះមួយណាល្អជាង?
វាអាស្រ័យទៅគុណភាពឡាននោះស្អាត ឬមិនស្អាត ធ្លាប់បុកប៉ះឬក៏អត់? យ៉ាងណាអ្នកទិញប្រើប្រាស់ក៏គួរដឹងដែរថា ម៉ូឌែល LE ហៅថា Base option ដូចនេះម៉ូឌែល XLE វាទំនើបជាង មាន Half full និង Full មានពោង៨ បើកដំបូល ប្រព័ន្ធបញ្ជានៅចង្កូត។
ចំណែកតម្លៃឡានបាឡែនមួយទឹកក្នុងស្រុកចាប់ពីស៊េរី ០២ឡើងមានតម្លៃខ្ទង់ ១ ២៥០០ ដុល្លារ ប្រភេទXLE និងតម្លៃខ្ទង់ ១ ១០០០ ដុល្លារ ប្រភេទ LE៕