• 2019-06-10 07:24:36
  • ប្រវត្តិបច្ចេកវិទ្យា

គិតត្រឹម ២០១២ មក iPhone 5s ជា​ម៉ូដែល​លក់​បាន​ថ្លៃ​ជាង​គេ​​លើ​ទីផ្សារ​កម្ពុជា

  • 2019-06-10 07:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ជា​ម៉ូដែល​ទូរសព្ទ​ដែល​មាន​ប្រជាប្រិយភាព​និង​មាន​តម្រូវការ​ខ្ពស់ iPhone ស្ថិត​ក្នុង​ចំណោម​ស៊េរី​ទូរសព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត។ ស៊េរី​ខ្លះ​តម្លៃ​លក់​​ជា​ឯតទគ្គកម្ម​សឹង​មិន​គួរ​ឲ្យ​ជឿ សម្រាប់​ការ​ចេញ​លក់​ថ្ងៃ​ដំបូងនៅ​ប្រទេស​មួយ​ចំនួន​។

បើ​គិត​រាប់​ iPhone ចាប់​ពី​ជំនាន់​ទី ៦ (iPhone 5) ​ហាង​ក្នុង​ស្រុក​មួយ​ចំនួន​​បាន​នាំ​ចូល​ក្រៅ​ផ្លូវការ​ ដោយ​ដាក់​លក់​តម្លៃ​ខុសៗ​គ្នា​សម្រាប់​​ថ្ងៃ​ចេញ​លក់​ដំបូង។

  • iPhone 5 តម្លៃប្រមាណ​ ១ ៨០០ ដុល្លារ

  • iPhone 5s តម្លៃ​ប្រមាណ​ ២ ០០០ ដុល្លារ

iPhone 5s
  • iPhone 6/6 Plus តម្លៃ​ប្រមាណ​ ១ ៥០០ ដុល្លារ

  • iPhone 6s/6s Plus តម្លៃ​ប្រមាណ​ ១ ៦០០ ដុល្លារ

iPhone 6s
  • iPhone SE តម្លៃប្រមាណ ៥១០ ដុល្លារ ដល់ ៦១០ ដុល្លារ

  • iPhone 7 ចាប់ពី​ប្រមាណ​ ១ ១៥០ ដុល្លារ និង 7 Plus ចាប់ពី ១ ៤០០ ដុល្លារ

iPhone 7 Plus
  • iPhone 8 ចាប់ពីប្រមាណ​ ៩៤៩ ដុល្លារ និង 8 Plus ចាប់ពី ១ ០៩៩ ដុល្លារ
iPhone 8
  • iPhone X ចាប់ពី ១ ៨០០ ដុល្លារ ដល់ ២ ២០០ ដុល្លារ

  • iPhone XS ចាប់ពី ១ ៣៧០ ដុល្លារ ដល់ ១ ៧៥០ ដុល្លារ

  • iPhone XS Max ចាប់ពី ១ ៥១០ ដុល្លារ ដល់ ១ ៩២០ ដុល្លារ

iPhone XS
  • iPhone XR ចាប់ពីប្រមាណ ៩០០ ដុល្លារ ដល់ ១ ០៥០ ដុល្លារ

បញ្ជាក់ថាខាងលើនេះជាតម្លៃដែល​កំណត់​លក់​ដោយ​ហាង​នាំ​ចូល មិន​មែន​តម្លៃ​កំណត់​ដោយ​ក្រុមហ៊ុននាំចូលផ្លូវការនោះទេ៕

អត្ថបទ៖ សុខហេង

មតិយោបល់