• 2019-06-08 02:20:53
  • ព័ត៌មាន

មក​មើល​គុណសម្បត្តិ​ ​និង​​តម្លៃ​របស់​ ​OPPO​ ​Reno​ ​និង​ ​Reno​ ​10X​ ​Zoom​ ​ទាំងអស់គ្នា

  • 2019-06-08 02:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយពី​ចប់​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ ​OPPO​ ​Reno​ ​ភ្លាម​​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​តម្លៃ​លក់​ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​នោះ​មក​​នូវ​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​ធម្មតា​មានតម្លៃ​ត្រឹមតែ​ ​៥២៩ ដុល្លារ។

OPPO​ ​Reno ​មានគុណ​សម្បត្តិ​ដូចជា​៖

  • មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​ ​48MP​ ​+​5MP​ ​ថតរូប​ម៉ា​កប់​ស៊េរី​
  • ​​​មាន​មេម៉ូរី​ទំហំ 256GB​ ​និង​ ​RAM​ ​ទំហំ 6GB​ ​មាន​ថាមពល​ថ្ម​ទំហំ3765mAh​
  • មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ ​VOOC​ ​3.0
  • ថែមទាំងមាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​2.0​
  • ​កាមេរ៉ា​បង្កប់ខ្លួន​បែប​បញ្ឆិត​(​ព្រុយ​ត្រីឆ្លាម​)​ ឡើង​អ៊េមផង​ដែរ​។

​គុណសម្បត្តិ​ប៉ុណ្ណឹង​ ​តម្លៃ​ប៉ុណ្ណេះ​ ​គឺ​ស៊ី​ផុយ​តែម្តង​សម្រាប់​ ​Fan​ ​របស់​ ​OPPO​ ​ហើយ​អ្នក​ដែល​មិនទាន់​បាន​ប្រើ​អាច​សាកល្បង​បាន​ ​ដោយសារ​តែ​ម៉ូ​ឌែល​ ​នេះ​ជា​ម៉ូ​ឌែល​ទំនើប​ចុងក្រោយ​របស់OPPO​។​

​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​អ្វី​ដែល​ធ្វើ​អ្នកប្រើ​ប្រាស់​ទូរសព្ទ​ដៃ​រំជើបរំជួល​ខ្លាំង​ជាងគេ​គឺ​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​ដែល​នៅក្នុង​តួខ្លួន​តួឯក​ដ៏​ស្រស់​សង្ហា​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​ដែល​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​វា​ជា​បច្ចេកវិទ្យា​ថ្មី​ ​និង​​ទំនើប​ចុងក្រោយ​បំផុត​ ​តម្រូវ​ទៅតាម​ការ​ប្រាថ្នា​ចង់បាន​របស់​អ្នកជំនាញ​ថតរូប​ ​ដែល​និយម​ថតរូប​តាម​ទូរសព្ទ​ដៃ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ឥត​ឈប់ឈរ​ ​នៅពេល​នេះ​

បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​នៅ​លើ​កាមេរ៉ា​ខាងក្រោយ​របស់​ ​អាច​ធ្វើការ​ ​Zoom​ ​កាន់តែ​ឆ្ងាយ​ ​និង​កាន់តែ​ច្បាស់​ឡើង​កប់​ពពក​តែម្តង​ ​ដែល​មិន​ធ្វើឲ្យ​ពួកគេ​ខកចិត្ត​ឡើយ​ ​ដែល​វា​មាន​លក្ខណៈ​ពិសេស​ខុសពី​ ​OPPO​ ​Reno​ ​ធម្មតា​ដូចជា​

OPPO​ ​Reno 10X ​មានគុណ​សម្បត្តិ​ដូចជា​៖

  • ​កាមេរ៉ា​ខាងក្រោយ​ទំហំ​ ​48MP​(​ជា​កាមេរ៉ា​មេ​)​ ​+​13MP​ ​ជា​ ​Len​(​កាមេរ៉ា​ ​ប្រភេទTelephoto​)​+​8MPជាLen​ ​(​សម្រាប់​ជំនួយ​លើ​ការ​ថតរូប​ជា​លក្ខណៈ​ ​Ultra​-​Wide​ ​Angle​ ​)​
  • ​មិន​តែប៉ុណ្ណោះ​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​នេះ​អាច​ថត​វីដេអូ​ ​4K​ ​រហូតដល់​ទៅ​ ​60tps
  • មាន​ ​Audio​ ​3D​ ​និង​ ​Audio​ ​Zoom​ ​ថែមទៀត​​ដែល​ជា​ចំនុច​ពិសេស​របស់​ក្រុម​អ្នកថតរូប​ជំនាញ​ដាក់​តាម​ខ្លួន​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​
  • ​ម៉ូ​ឌែល​​នេះមក​ជាមួយនឹង​មេម៉ូរីទំហំ​ ​256GB​ ​និង​ ​RAM​ ​​8GB​ ​និង​​ថាមពល​ថ្ម​ទំហំ4065​ ​mAh​
  • មាន​ប្រព័ន្ធ​បន្សាប​កម្តៅ​ ​ហើយ​​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ ​និង​​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ដូចគ្នា​នឹង​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​ធម្មតា​ដែរ​​។​

អ្នក​អាច​ចាប់ផ្តើម​កុម្ម៉ង់​(​Pre​-​order​ ​)​ទុ​ក​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​ដែល​មាន​បច្ចេកវិទ្យា60X​ ​Digital​ ​Zoom​ ​ចាប់ពី​ថ្ងៃនេះ​​រហូតដល់​ថ្ងៃទី​ ​១៤ ខែ​​មិថុនា​ ​ឆ្នាំ ២០១៩ នេះ​​ក្នុង​តម្លៃ​ ​៨៩៩ ដុល្លារ​។

អ្នក​នឹង​ទទួល​បាន​កញ្ចប់​កាដូ​ពិសេស​ដែល​មានតម្លៃ​រហូតដល់​ទៅ​២៣៩ ដុល្លារដូចជា​៖​

  • ​1​.​ម៉ា​​ស៊ីន​បូម​ធូលី​ ​
  • 2​.​កាស​​​ក្តោប​ត្រចៀក​ ​Bluetooth​ ​
  • 3​.​ស៊ី​ម​ស្មា​ត​ ​(​លេខ​ពិសេស​)​ ​ដែល​ភ្ជាប់​គម្រោង​ស្មា​ត​ធំ​ហ្មង​រយៈពេល 24 សប្តាហ៏​ពី​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ថែមទៀត​ផង​។​

​ព័ត៌មាន​លម្អិត​សូម​លោកអ្នក​ចូល​ទៅកាន់​ ​Page​ ​ផ្លូវការ​របស់​ ​OPPO​ ​តាមរយៈ​ ​Link​ : ​www.facebook.com​/​OPPOCAMBODIA​/

អត្ថបទ៖ រក្សា

មតិយោបល់