• 2019-06-07 09:00:00
  • ផលិតផលថ្មី

ចេញ​តម្លៃ Google Pixel 3a និង 3a XL ដាក់​លក់​នៅ​ខ្មែរហើយ

  • 2019-06-07 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​លឺ​ជា​ច្រើន​ពី​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Google គឺ Google Pixel 3a និង Google Pixel 3a XL ជា​ស្មាត​ហ្វូន​ដែល​មាន​កាមេរ៉ា​ខ្លាំង​ដោយ​កាមេរ៉ា​របស់​វា​ដូច​គ្នា​នឹង​កាមេរ៉ា​បំពាក់​លើ Pixel 3 យ៉ាង​អ៊ីចឹង​ដែរ។

សម្រាប់​អេក្រង់​វិញ​ក៏​មិន​ណយ​ដែរ ដោយ​វា​គឺ​ជា​ប្រភេទ OLED ហើយ​នៅ​លើ Pixel 3a មាន​ទំហំ ៥,៦ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត FHD+ និង​នៅ​លើ​ 3a XL មាន​ទំហំ ៦ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FHD+ ដូច​គ្នា។ តាម​ប្រភព​ពី​ហាង សុខ លី បាន​បញ្ចេញ​តម្លៃ Google Pixel 3a និង 3a XL ដោយ​ដាក់​លក់​ក្នុង​តម្លៃ៖

  • Google Pixel 3a​ 64GB តម្លៃ​ប្រមាណ​ជា ៥១៩ ដុល្លារ
  • Google Pixel 3a XL 64GB​ តម្លៃ​ប្រមាណ​ជា ៥៨៩ ដុល្លារ

Pixel 3a/3a XL មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​កម្រិត ១២,២ MP មាន Aperture f/1.8 ​ដែល​មាន​មុខងារ​ពិសេស​ដូច​ជា​ Night Sight សម្រាប់​ថត​ពេល​យប់, Top Shot, Super Res Zoom និង​មុខងារ HDR+ ជា​ដើម។ និយាយ​ដល់​ផ្នែក​ខាង​ក្នុង​វិញ ស្មាតហ្វូន​ Google ថ្មី​នេះ​នឹង​បំពាក់​ដោយ​ឈីប​ Snapdragon 670 ខុស​ពី Pixel 3 ដែល​ប្រើ​បន្ទះ​ឈីប​ Snapdragon 845។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​ Pixel 3a/3a XL មាន​ដូច​ខាង​ក្រោម​នេះ ៖

  • RAM ទំហំ ៤ GB និង​អង្គ​ផ្ទុក​ទំហំ ៦៤ GB
  • កាមេរ៉ា​ខាង​មុខ​កម្រិត ៨ MP ជា​មួយ Aperture f/2.0
  • ថ្ម​របស់ Pixel 3a មាន​ទំហំ ៣០០០ mAh និង 3a XL មាន​ទំហំ ៣៧០០ mAh
  • មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ​
  • មាន​រន្ធ​ដោត​កាស​ 3.5 mm
  • គ្មាន​រន្ធ​បន្ថែម​មេមូរី​កាត​
  • មាន​មុខងារ​ច្របាច់​ដើម្បី​ដំណើរ​ការ​ជំនួយ​ការ​ Google
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie
  • មាន​ជម្រើស​ពណ៌​ខ្មៅ ស និង​ស្វាយ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់